ខេត្តសៀមរាប៖នាយខណ្ឌជលផល សៀមរាបរក្សាទុក ស្រះនិងបែចិញ្ចឹមត្រីឆ្តោ ក្នុងខេត្តជិត ២០០កន្លែង ជាផលប្រយោជន៍ ផ្ទាល់ខ្លួនទើប មិនមានការ បង្ក្រាបចំពោះ បទល្មើសដែល កើតមានយ៉ាងពេញបន្ទុកនេះ។យោងតាមឲ្យដឹង របស់មន្ត្រីនគរបាល ជាន់ខ្ពស់នៃស្នង ការនគរបាលខេត្ត សៀមរាបបានថ្លែង កាលពីពេលថ្មីៗនេះថា៖ នៅទូទាំងខេត្តសៀមរាប មានស្រះនិងបែចិញ្ចឹម ត្រីឆោ្ដជិត២រយកន្លែង កំពុងតែចិញ្ចឹមត្រីឆ្តោ យ៉ាងគគ្លើនខណះ កម្លាំងប៉ូលិសចុះបង្ក្រាប រីឯជំនាញជលផល មិនចង់សហការបង្ក្រាប ទីតាំងចិញ្ចឹមត្រីខុស ច្បាប់ទាំងនោះ។មន្ត្រីនគរបាលខាងលើ បានបន្ថែមថាគ្រាន់តែ ស្រុកជីក្រែងនិងស្រុក សូទ្រនិគមមានស្រះ ចិញ្ចឹមត្រីឆ្តោមានរាប់ សិបកន្លែងចំណែកក្រុង សៀមរាបវិញក៏មាន ជាង៣០ស្រះផងដែរ។បើតាមអ្នកជំនាញ សិក្សាពីការចិញ្ចឹម ត្រីឆ្តោរនេះបាន ឲ្យដឹងថាការចិញ្ចឹម ត្រីឆ្ដោក្នុង១ថ្ងៃៗ ត្រូវចំណាយកូនត្រី តូចៗរាប់សិបតោន ដើម្បីជាចំណីរឲ្យត្រីឆ្ដោស៊ី ហើយកូនត្រីទាំង នោះបានមកពីការ ដាក់ឆ្នុកដោយល្មើសច្បាប់ ដោយប្រើអួន ឬស្បៃមងក្រឡាញឹក ដាក់យកត្រីនៅ ក្នុងបឹងទន្លេសាបជាដើម។មន្ត្រីនគរបាលដដែល បានបញ្ជាក់ថាយោង តាមលិខិតរបស់ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត មិនឲ្យមានការចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ ដែលជាប្រភេទត្រី ស៊ីសាច់ជាអាហារនេះ ជាដាច់ខាត បើទោះបីជាការចិញ្ចឹមត្រី ទាំងនេះជាលក្ខណៈគ្រួសារក៏ដោយ។
ប្រជាពលរដ្ឋនៅ ខេត្តសៀមរាបភាគ ច្រើនមានការសង្ស័យថា ជំនាញជលផលអាច ជាអ្នកបើកភ្លើងខៀវ ឲ្យចិញ្ចឹមត្រីខាងលើនេះ ជាថ្នូរនិងការសូកប៉ាន់ ក្រោមតុក៏ថាបានដែរ បានជាងងឹតភ្នែកមើល មិនឃើញការចិញ្ចឹមត្រី ខុសច្បាប់យ៉ាង សន្ធឹកសន្ធាប់បែបនេះ។ពលរដ្ឋបន្តថា៖លោក ព្រិនសាវិន ទទួលបន្ទុកជា នាយខណ្ឌរដ្ឋបាល ជលផលនៃខេត្ត សៀមរាបជិត១០ឆ្នាំ បានធ្វើឲ្យបទល្មើស នេសាទមិនអាចកាត់ បន្ថយនោះទេ តែថែមទាំងរឹតតែ កើតឡើងទ្វេដង។
ទាក់ទិនទៅនឹង ករណីនេះដែរ លោកព្រិន សាវិន នាយខណ្ឌជលផល ខេត្តសៀមរាបមិន អាចទាក់ទងសុំការ ពន្យល់បានទេនៅ រសៀលថ្ងៃទី០៩ខែ កុម្ភះនេះដោយសារ ទូរស័ព្ទរបស់លោក នៅក្រៅតំបន់សេវា។ក្រុមអ្នកឃ្លាំមើល បទល្មើសនេសាទ បានបង្ហាញថា ការចិញ្ចឹមកូនត្រី ឆ្តោនិងត្រីរ៉សគឺ វាធ្វើឲ្យប៉ះពាល់ដល់ការកកើតនៃ ពូជត្រីក្នុងបឹងទន្លេ សាបដែលករុមអ្នក នេសាទបានប្រើ ឧបករណ៍ល្មើសច្បាប់ ដើម្បីចាប់យកត្រីតូច ធំយកមកផ្គត់ផ្គង់ការ ចិញ្ចឹមត្រីឆ្តោរបស់ ពួកគេឲ្យឆាប់លូតលាស់។
ក្រោមហេតុផល ទាំងអស់នេះខាង លើដើម្បីកុំឲ្យផល ត្រីទឹកសាបនៅ ប្រទេសកម្ពុជា ធ្លាក់ចុះនោះគឺ មន្ត្រីជំនាញរដ្ឋ បាលជលផល ត្រូវបង្កើននូវភាព ទទួលខុសត្រូវ ចំពោះមុខច្បាប់ ខណះមានការផ្តល់ ដំណឹងថាមាន ករណីបទល្មើស កើតឡើងនៅក្នុង មូលដ្ឋានដែលខ្លួ នគ្រប់គ្រង។ ហើយប្រតិភូទទួល បន្ទុករដ្ឋបាលជលផល បានឃើញកូនចៅ ថ្នាក់ក្រោមធ្វើខុស ហើយគួរមានវិធាន ការយាងណា? ឯអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ក៏មិន ត្រូវព្រងើយកន្តើយ រង់ចាំចុះជំនាញ បង្ក្រាបនោះទេគឺមាន សិទ្ធិក្នុងការទប់ ស្កាត់និងបង្ក្រាបដូចគ្នា៕