ភ្នំពេញ ៖ លោកវរសេនីទោ ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថាកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រា បង្ក្រាបករណីគ្រឿងញៀន ២ករណី។
ករណីទី១៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០២និង៣០នាទី សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ នៅមុខផ្ទះគ្មានលេខ ភូមិ អូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទី១-ឈ្មោះ សុខ យ៉ាវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ជនសង្ស័យទី២-ឈ្មោះ ចាន់ ធី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន។ ទាំង២នាក់ ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។
ដកហូតវត្ថុតាងមាន៖ ឧបករណ៍ជក់គ្រឿងញៀន១កំប្លេ, ទុយោជរ័មួយចំនួន។
ករណីទី២ ៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង០០និង៣០នាទីសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅមុខផ្ទះគ្មានលេខ ភូមិព្រះពន្លា សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទី១-ឈ្មោះ អាប់ តុលឡោះ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ, ជនសង្ស័យទី-ឈ្មោះ សូ ហៀង ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើមាន់ ស្នាក់ នៅភូមិជ្រោយបាសាក់ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ និងជនសង្ស័យទី៣-ឈ្មោះ អ៊ីត ប្រេស ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ដកហូតបានវត្ថុតាងមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច, ឧបករណ៍ជក់គ្រឿងញៀន១កំប្លេ, ម៉ូតូកង់បី០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-5722។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌច្បារអំពៅ ករសាងឯកសារដើម្បី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធី ៕