កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

30-May-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២២​និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ផ្លូវ​បេតុង​ ភូមិ​គោក​ឃ្លាង​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​០២​នាក់​រួម​មាន​៖​ទី​១-​ឈ្មោះ​ គឹ​ម​ វិបុល​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​គោក​ឃ្លាង​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​,​ ទី​២-​ឈ្មោះ​ ឡង​ វិ​រក្សា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​គោក​ឃ្លាង​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​

​សម្ភារៈ​ដកហូត​៖​ក្រាម​០១​កូន​ថង់​តូច​ និង​ម៉ូតូ​០១​គ្រឿង​ ម៉ាក​VIVA​ ផលិត​ឆ្នាំ​២០០៦​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1W-5692​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​គោក​ឃ្លាង​ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​ ដល់​ចំណុច​កើតហេតុ​ខាងលើ​ ឃើញ​ជនសង្ស័យ​០២​នាក់​ ជិះ​ម៉ូតូ​០១​គ្រឿង​ឌុ​ប​គ្នា​តាម​ផ្លូវ​ ដោយ​មានការ​សង្ស័យ​កម្លាំង​ល្បាត​យើង​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់​ ធ្វើការ​ត្រួតពិនិត្យ​លើ​ដងខ្លួន​រក​ឃើញ​វត្ថុ​តាង​ខាងលើ​ រួច​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ធ្វើការ​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ ៕​


ចំនួនអ្នកទស្សនា

    21043417

  • ថ្ងៃនេះ5421
  • ម្សិលមិញ5371
  • សប្តាហ៍នេះ15221
  • ខែនេះ124061
  • ឆ្នាំនេះ600961
  • សរុប21043417