សន្និសីទ​សារព័ត៌មាន​៖ ការប្រគល់​ថវិកា​សម្បុ​រសធម៌​ពី​កម្មវិធី​ប្រគំ​តន្ត្រី “​ពេលវេលា​ដែល​ត្រូវ​តបស្នង​”

20-November-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ ក្រោយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ពេលវេលា​ដែល​ត្រូវ​តបស្នង កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃទី​១៩ វិ​ច្ឆ​កា ២០១៥ មានការ​រៀបចំ​សន្និសីទ​សារព័ត៌មាន ដែលមាន​លក្ខណៈ​ជា​ពិធី​ប្រគល់​ថវិកា​សប្បុរសធម៌ រ៉ៃ​អង្គា​សបាន​ក្នុងអំឡុងពេល​ប្រគំ​តន្ត្រី​ក្រោម​ប្រធានបទ​៖ “​ពេលវេលា​ដែល​ត្រូវ​តបស្នង​-​វិភាគទាន​ចំពោះ​អធិរាជ​សម្លេង​មាស​កម្ពុជា ស៊ីន ស៊ី​សាមុត​”​។​

​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី​ប្រគល់​ថវិកា រ៉ៃ​អង្គា​សបាន​ពី​ការប្រគំ​តន្ត្រី ជូន​លោកស្រី ខាវ ថង​ញ៉ុ​ត ភរិយា​របស់​អធិរាជ​សម្លេង​មាស ស៊ីន ស៊ី​សាមុត លោកស្រី រស់ សា​បឿន ជា​បងស្រី​របស់លោក​ស្រី សេរី សុទ្ធា តំណាង​សមាគមន៍​សិល្បករ​ជំនាន់​ដើម តំណាង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​តំណាង​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​។​

​ថវិកា​រ៉ៃ​អង្គាស​សរុប​មាន​ចំនួន ១០,៧៣៥,៥៤៥ ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​បែងចែក​ដូចខាងក្រោម​៖ ក្រុមគ្រួសារ​លោក ស៊ីន ស៊ី​សាមុត ទទួលបាន​ចំនួន​៥០% មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ចំនួន​២០% មន្ទីរពេទ្យ​ព្រះអង្គដួង​ចំនួន​១០% ក្រុមគ្រួសារ​របស់លោក​ស្រី រស់ សេរី សុទ្ធា​ចំនួន​៥% និង​សមាគមន៍​សិល្បករ​សិល្បការ​នី​សម័យ​ដើម​ចំនួន​១៥%​។

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​ឧបត្ថម្ភ​កម្មវិធី និង​អ្នកគាំទ្រ​ទាំងអស់ ក្រុមការងារ​រៀបចំ​កម្មវិធី និង​សិល្បករ​សិល្បការ​នី​សម្តែង​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួមចំណែក​ជា​ប្រវត្តិសាស្ត្រ និង​ការចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ការប្រគំ​តន្ត្រី​នេះ ទទួលបាន​ជោគជ័យ​សម្រាប់​វិស័យ​សិល្បៈ និង​ប្រជា​ជាតិខ្មែរ​៕

​ប្រភព​៖ ទំព័រ​ក្រសួងពាណិជ្ជកម្ម​

ចំនួនអ្នកទស្សនា

    20536537

  • ថ្ងៃនេះ13361
  • ម្សិលមិញ15681
  • សប្តាហ៍នេះ72201
  • ខែនេះ94081
  • ឆ្នាំនេះ94081
  • សរុប20536537