នាយករដ្ឋមន្ត្រី​ស្នើ​ព្រះ​ហា​ក្សត្រ​តែងតាំង​លោក​ឡុង ឌី​ម៉​ង់ ជា​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​ប្រទេស​កូ​ខាងត្បូង​

09-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​ព្រះមហាក្សត្រ ដើម្បី​តែងតាំង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជំនួស​លោក ស៊ុត ឌី​ណា​។​

​លិខិត​របស់ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​៨ មេសា បញ្ជាក់ថា ការស្នើ​តែងតាំង​នេះ​ដោយ​យោងតាម​តម្រូវ​ការងារ​ចាំបាច់​របស់​រដ្ឋាភិបាល ហើយក៏​ស្នើ​បញ្ចប់​តួនាទី​លោក ស៊ុត ឌី​ណា ពី​តួនាទី​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​។​

 កាលពី​ល្ងាច​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ ស​ន្ទ​រី បាន​បញ្ជាក់ថា​ក្រសួងការបរទេស​បាន​បញ្ជូន​មន្ត្រី​មួយរូប​របស់ខ្លួន​គឺ លោក ហុង បញ្ញា​រិ​ទ្ធ ដែល​ត្រូវជា​កូនប្រសា​រលោក​សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​ឲ្យ​ទៅកាន់​ការងារ​នៅ​ប្រ ទេស​កូរ៉េខាងត្បូង​បណ្ដោះអាសន្ន ជំនួស​អតីត​ឯកអគ្គរាជទូត​លោក ស៊ុត ឌី​ណា​។ ទោះយ៉ាងណា លោក ជុំ សុន្ទរី​បញ្ជាក់ថា​ក្រសួង​មិនទាន់​តែងតាំង​មុខងារ​ផ្លូវការ​ណាមួយ​ដល់ លោក ហុង បញ្ញា​រិ​ទ្ធ នៅឡើយ​ទេ​។​
    
​លោក​មានប្រសាសន៍ថា “​មិនទាន់មាន​ការតែងតាំង​មុខងារ​អី​ជា​ផ្លូវការ​ទេ​បាទ​! គ្រាន់តែ​ជាការ​បញ្ជូន​ព្រោះ​សភាពការណ៍​យើង​បន្ទាន់​ភ្លាម​គឺ​យើង​បាន បញ្ជូន …​ហើយ​បច្ចុប្បន្ន​ហ្នឹង​គឺ​ថ្នាក់ដឹកនាំ​យើង​កំពុងតែ​ពិនិត្យ​ពិចារណា អំពី​ការតែងតាំង​ឥស្សរជន​ទៅធ្វើជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ កូរ៉េខាងត្បូង​ហ្នឹង​”​។​

​ដោយឡែក លោក ឡុង ឌី​ម៉​ង់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មិនទាន់​ឃើញ​លិខិត​របស់ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្នើ​ទៅ​ព្រះមហា​ក្ស​ត្ស ដើម្បី​តែងតាំង​លោក​ជា​អគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​នៅឡើយ​ទេ មកទល់នឹង​យប់​ថ្ងៃទី​០៨ ខែមេសា​។ ប៉ុន្តែ​ទោះយ៉ាងណា​ក្តី លោក​ឡុង​ឌី​ម៉​ង់ សម្ដែង​ក្ដី​រីករាយ និង​យល់ថា នេះ​ជាម​ហា​កិត្តិយស​របស់ លោក ដែល​លោក​មានឱកាស​ទៅ​បំពេញការងារ​នេះ​។ ទន្ទឹមគ្នា​នេះដែរ​លោក​ក៏​បង្ហាញ​ក្ដីបារម្ភ​ដែរ ចំពោះ​ការងារ​ថ្មី​នេះ​។​

​គួរ​បញ្ជាក់ថា លោក ឡុង ឌី​ម៉​ង់ ជា​កូនប្រុស​របស់លោក ឡុង វិ​សា​លោ ដែលជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​។ លោក​ជា​កូនប្រសារ​របស់លោក ញឹម វណ្ណដា អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ លោក​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​៕


ចំនួនអ្នកទស្សនា

    20645277

  • ថ្ងៃនេះ2431
  • ម្សិលមិញ5781
  • សប្តាហ៍នេះ8221
  • ខែនេះ202821
  • ឆ្នាំនេះ202821
  • សរុប20645277