កណ្ដាល៖ នៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៥ មានការរៀបចំដង្ហែអង្គកឋិនទានសាមគ្គី ដែលផ្តើមបុណ្យដោយលោក ឧកញ្ញ៉ា ផែ ហុកឈួន និង លោកជំទាវឧកញ្ញ៉ា អ៊ឹង ស៊ីស្រាន់ និងកូនចៅ ដែលមានការអញ្ជើញចូលរួមយ៉ាងមហោឡារឹកផងដែរ ពីសំណាក់ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងក្រុមការងារ របស់លោកជំទាវ ដែលជាពុទ្ធសាសនិកជន មួយរូប ដែលបានគោរពប្រតិបត្តិទៅតាមគន្លង នៃព្រះពុទ្ឋសាសនាបានយ៉ាងខ្ជាប់ខ្ជួន និងការចូលរួមការកសាង ផ្នែកពុទ្ធចក្រ ទុកជាទីគោរពសក្ការៈ សំរាប់ប្រជាជនខ្មែរទូទៅ ទាំងអស់គ្នា បានគោរពប្រតិបត្តិសាសនារបស់ជាតិយើង។
នៅក្នុងពិធីដង្ហែអង្គបុណ្យកឋិននេះផងដែរ លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ ថ្លែងសំណេះសំណាល ក៏ដូចជាការថ្លែងអំណរគុណដល់ម្ចាស់ផ្តើមកឋិន ឧកញ្ញ៉ា ផែ ហុកឈួន និង លោកជំទាវឧកញ្ញ៉ា អ៊ឹង ស៊ីស្រាន់ដែលបានចំណាយថវិការ ផ្ទាល់ខ្លួន កសាងវត្តនេះ តាំងពីឆ្នាំ ១៩៨៦ ដែលវត្តនេះគ្មានតំបូល ទុករូបព្រះពុទ្ធបដិមាករ នៅកណ្តាលវាលមកម្ល៉េះ ហើយក៏មានសទ្ធាបន្តិចបន្តួច នាំគ្នាកសាងតាំងពីបាតដៃទទេ រហូតសម្រេចបានអនិសង្ឃ
ដ៏ថ្លៃថ្លា គឺសោភណ័ភាព វត្តនៅឆ្នាំ ១៩៨៦ និង ពេលបច្ចុប្បន្ន ខុសគ្នា ដូចមេឃនិងដី ។
ព្រះវិហារវត្តសំណរ នេះ កាន់តែទទួលបានការស្រលាញ់ចូលចិត្ត និង មានសទ្ធាជ្រះថ្លា ពីសំណាក់ លោកឧកញ្ញ៉ា ផែ ហុកឈួន និង លោកជំទាវឧកញ្ញ៉ា អ៊ឹង ស៊ីស្រាន់ ដែលធ្វើអោយចិត្តរបស់គាត់ បានកសាង ឧបដ្ឋានសាលា ចំណាយថវិការ អស់ជាង ៣០,០០០ដុល្លារ នឹងបន្តកសាងបង្ហើយនៅឆ្នាំ ២០១៧ ខាងមុខនេះ ដែលនិងត្រូវចំណាយថវិកា អស់ជាង ១០០,០០០ដុល្លារបន្ថែមទៀត ។
បើទោះបីជាតាំងពីឆ្នាំដំបូង ចេញពីសង្គ្រាម មកទល់ពេលបច្ចុប្បន្ននេះ ព្រះវិហារ ទាំងមូលត្រូវបានលោកជំទាវ និង ស្វាមី ចំណាយថវិកា អស់ជាង ១,០០០,០០០ដុល្លារហើយនោះ លោកគ្មានប្រាថ្នាអ្វីក្រៅពីចង់បន្សល់នៅស្នាដៃជាប្រវត្តិសាស្ត្រទុកអោយពុទ្ធបរិស័ទ របស់ខ្មែរយើង មានវត្តអារ៉ាម ដែលជាទីសមរម្យសំរាប់ប្រតិបត្តិធម៌ និង ការចូលរួមកសាងគ្រប់វិស័យទាំងពុទ្ធចក្រ និង អាណាចក្រ អោយដើរទន្ទឹមគ្នា និងរីកសុះសាយគ្រប់ទីកន្លែង ក្រោមការដឹកនាំ ដ៏ភ្លឺស្វាង និងវាងវៃរបស់ប្រមុខរាជរដ្ឋាភិបាល ពីមួយអាណត្តិទៅមួយអណត្តិ។
ចំណែឯបច្ច័យអង្គបុណ្យកឋិនសាមគ្គីនេះ សម្រាប់ក្រុមគ្រួសារ លោកឧកញ្ញ៉ា និង លោកជំទាវ ប្រមាណជា ១០០,០០០,០០០ រៀល និង ពុទ្ធបរិស័ទ ចំណុះជើងវត្តដែលបានចូលរួមបានបច្ច័យប្រមាណជាង ៣,០០០,០០០រៀលផងដែរ ទុកសម្រាប់ជាប្រយោជន៍ក្នុងការប្រើប្រាស់កសាងឧបដ្ឋានសាលា។
សូមបញ្ជក់ថា៖ វត្តព្រះវិហារសំណរ មានអាយុកាលជាង ១ពាន់ឆ្នាំ ទទួលបានភព្វ័សំណាងនិងការកសាងសទ្ធាជ្រះថ្លាពីលោក ឧកញ្ញ៉ា ផែ ហុកឈួន និង លោកជំទាវឧកញ្ញ៉ា អ៊ឹង ស៊ីស្រាន់៕