ភ្នំពេញ ៖ កាលពី វេលា ម៉ោង ៣ រសៀល ថ្ងៃ ទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នៅផ្ទះ លេខ ៦៤ ផ្លូវ លេខ ១៨៦ កែង នឹង ផ្លូវ លេខ ២៥៧ មូលដ្ឋាន សង្កាត់ ទឹកល្អក់ ទី ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ក្រោយការបញ្ជារនិងដឹងនាំកំលាំងផ្ទាល់ពី លោក ឯក ឃុន ដឿ ន អភិបាល នៃ គ ណៈ អភិបាលខណ្ឌបាន បញ្ជា អោយកម្លាំង គ ណៈ បញ្ជា ការឯកភាព ចុះ បង្ក្រាប ឆ្នោត Lotto និង កន្ទុយលេខ ជាក់ស្ដែង តែម្ដង ដោយ ឃាត់ខ្លួន មនុស្ស ៣ នាក់ និង ដកហូត ទូរទស្សន៍ ចំនួន ៣ គ្រឿង កំ ព្យូ ទ័ រ ១ គ្រឿង ម៉ាស៊ីន ព្រី ន បុ ង ចាក់ ១ គ្រឿង ប្រតិបត្តិការ ការ នេះ ៕
ថ្មីៗកន្លងទៅនេះ ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញបាន ព្រមាន ផ្សារណាអនុញ្ញាតអោយមានកត់ កន្ទុយលេខក្នុងផ្សារ ត្រូវ ដក ប្រធាន ផ្សារចេញទោះមន្ត្រីខ្សែធំប៉ុណ្ណាក៏ដោយ អោយតែពុករលួយកាង ពួកល្បែងខុសច្បាប់ និងគ្រឿងញៀន នឹងត្រូវប្រើ អភិក្រមរបស់ សម្ដេច វះកាត់ ដកចោលភ្លាម ៗ
ប្រភពពត៌មានពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងដែលបើកដំណើរការលក់ ឆ្នោតប្រភេទ ឡូតូ ខុសច្បាប់ នឹងជល់មាន់តាមអនឡាញ ខាងលើនេះ គឺជាគោលដៅរបស់មេឆ្នោតយួន ខុសច្បាប់ដែលមានអ្នកធំនៅពីក្រោយខ្នង នោះគឺលោក កែវ ចំរើន (ហៅ ព្រីង) និងទីតាំងជាច្រើនទៀតនៅក្នុងស្រុកខ្មែរដោយ មន្ត្រីពាក់ពន្ធ័ ហាក់បីដូចជាមើលរំលងតែម្តង ។
ពិតជាខ្លាំងមែន ព្រោះលោក កែវ ចំរើន ហៅព្រីង បើកល្បែងកន្ទុយលេខស្រេចនឹងចិត្ត រាប់ឆ្នាំមកហើយក្នុងរាជធានីភ្នំពេញនេះ តាំងពីជំនាន់លោកស្នងការចាស់ ដល់លោក ស្នងការ ថ្មី និងឯកឧត្តម អភិបាលរាជធានីចាស់ រហូត ឯកឧត្តម អភិបាលថ្មី មិនហ៊ានធ្វើអីគាត់សោះ ៕ ខ្លុយខ្មែរ