ខេត្តកណ្តាល៖ នាវេលាព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ នៅស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំមួយដែលមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកនាយ ការិយាល័យទាំង៣១ លោកអធិការនគរបាលទាំង១១ស្រុក/ក្រុង លោក មេបញ្ជាការវរៈ៦០៥ លោក ប្រធានប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិជ្រៃធំ ក្រោមអធិបតីភាព លោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
នាឪកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ ណែនាំកង កម្លាំងនគរបាលបន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ សណ្តាប់ ធ្នាប់នៅ តាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាការប្រុងប្រយ័ត្ន និងការពារ ខ្លួនដើម្បីចៀសវាង និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ។
ឆ្លៀតឪកាសនោះ លោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត បានប្រគល់ ប័ណ្ណសរសើរ និងប័ណ្ណសមាជិក ប.ស.ស ដល់ តាមបណ្តា អធិការដ្ឋាននគរបាល គ្រប់ស្រុក/ក្រុង សម្រាប់ ផ្តល់ ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលទទួលបានជ័យលាភីក្នុងការអនុវត្តគោលនយោបាយភូមិ-ឃំក មានសុវត្ថិភាព ឆ្នាំ២០២០ ។
គួរបញ្ជាក់ដែរទន្ទឹមនោះដែរ ក៏មាន ការអញ្ជើញ ពីលោក វេជ្ជបណ្ឌិត ឈឿន បុណ្ណារិទ្ធ ប្រធានមន្ទីរ សម្រាក ព្យាបាល ចតុមុខ ដែលទទួលពិនិត្យ និងព្យាបាល សមាជិកបេឡាជាតិ របបសន្តិសុខសង្គម (បសស) ដោយឥតគិតថ្លៃ ដែលមាន ទីតាំងនៅ ផ្លូវលេខ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ ។ដោយខ្លុយខ្មែរ