ឆ្លង ចរន្តអគ្គិសនី ឆេះ ផ្ទះ ពលរដ្ឋ នៅ ភូមិ របោះ អង្កាញ់ សង្កាត់ ព្រែក ឯង អស់ទាំង ស្រុង​

26-February-2021 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ ផ្ទះ របស់ ប្រជាពលរដ្ឋ ១ ខ្នង បាន រង ការ ឆេះ អស់ទាំង ស្រុង ដោយ ឆ្លង ចរន្តអគ្គិសនី នៅ វេលា ម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង ថ្ងៃ ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិត នៅ ត្រង់ ចំណុច ផ្លូវលំ ភូមិ របោះ អង្កាញ់ សង្កាត់ ព្រែក ឯង ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ ។​

​តាម របាយការណ៍ បាន ឲ្យ ដឹង ថា ម្ចាស់ ឈ្មោះ អ៊ុ ង ជួន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិ ខ្មែរ មានមុខ របរ ជា កសិករ ជា ប្រភេទ សំណង់ ឈើ លើ ថ្ម ក្រោម ( ទំហំ ០៤ ម៉ែត្រ × ០៨ ម៉ែត្រ ) បណ ញ តា ល ឲ្យ ខូចខាត ឆេះ ផ្ទះ អស់ទាំង ស្រុង រួម ទាំង សម្ភារ មួយ ចំនួន តែ ពុំ បណ្ដាល ឲ្យ ឆេះ រាលដាល ដល់ ផ្ទះ អ្នក ជិតខាង ឡើយ និង មិន មាន មនុស្ស ស្លាប់ ដោយ គ្រាន់តែ មាន មនុស្ស របួសស្រាល ម្នាក់ ដែល មានឈ្មោះ អឿ ន ពុ ទ្ធី ភេទ ស្រី អាយុ ២៩ ឆ្នាំ បុគ្គលិក ក្រុមហ៊ុន ។​

​ក្នុង ការ ឆាបឆេះ នេះ ដែរ ក៏ មាន រថយន្ត ការិយាល័យ អគ្គិភ័យ រាជធានី ភ្នំពេញ ចំនួន ០៣ គ្រឿង ដោយ បាន ប្រើប្រាស់ ទឹក អស់ ០៣ ឡាន ស្មើនឹង ១៦ ម៉ែត្រគូប និង រថយន្ត របស់ បុរី ប៉េង ហួត ចំ នួ ន ០១ គ្រឿង បាន ប្រើប្រាស់ ទឹក អស់ ចំនួន ០១ ឡាន ស្មើ និង ០៦ ម៉ែត្រគូប ហើយ បាន ពន្លត់ ចប់ នៅ ម៉ោង ១៣ និង ៣០ នាទី នា ថ្ងៃ ខែ ឆ្នាំ ដដែល ។​

​ការ ឆាបឆេះ នេះ ផង ដែរ សមត្ថកិច្ច បាន ឲ្យ ដឹង ថា មូលហេតុ បណ្តាល មក ពី ឆ្លង ចរន្តអគ្គិសនី ៕



ចំនួនអ្នកទស្សនា

    19547837

  • ថ្ងៃនេះ2071
  • ម្សិលមិញ3231
  • សប្តាហ៍នេះ12551
  • ខែនេះ65451
  • ឆ្នាំនេះ320391
  • សរុប19547837