ភ្នំពេញ៖ នាថ្ងៃសៅរ៍ ៩ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ក្រុមជំនួយការទាំងអស់ បានគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ មួន សារ៉ន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ដែល ឯកឧត្តម ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។