ឯកឧត្តម ហ៊ុន ម៉ានិត ៖ អរគុណសន្តិភាព អរគុណ នយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ
ឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញអធិបតីភាព សម្ពោធមហាកុដិ និងឆ្លងសមិទ្ធផលនានាក្នងវត្តពោធិ៍ធម្មរង្សី ហៅវត្តទួល ឡូវ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំចាម។
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល តែងប្រកាន់ភ្ជាប់នូវវប្បធម៌ចែករំលែក រួមគ្នាជាមួយប្រជាជន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗ ដើម្បីផ្តល់ជាប្រយោជន៍ដល់សង្គមជាតិ និងសុខសន្តិភាពសម្រាប់ប្រជាជន។
វត្តមានរបស់លោកយាយ លោកតា និងបងប្អូនពូមីង នៅថ្ងៃនេះ ដើម្បីជាសាក្សីនៃសមិទ្ធផលទាំងឡាយនៅក្នុងវត្ត និងនៅស្រុកចំការលើ។
ការជួបជុំគ្នានាពេលកន្លងមកអាចប្រារព្ធទៅបាន ដោយសារគោលនយោបាយចាក់វ៉ាក់សាំង និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ បើគ្មានវ៉ាក់សាំង យើងមិនអាចបង្កើតភាពស៊ាំនៅក្នុងសហគមន៍ មិនអាចរៀបចំកម្មវិធីជួបជុំញាតិមិត្តបងប្អូនបាន និងពិធីផ្សេងៗបានទេ។ ដោយខ្លុយសន្តិភាព