ភ្នំពេញ៖ នាព្រឹកថ្ងៃ សុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្តម លី សុវណ្ណ និង លោក ជំទាវ បាននាំយកអង្ករចំនួន ០១ តោន ជូន ថ្នាក់ដឹកនាំសង្កាត់វាលស្បូវ ដើម្បីចែកជូន ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ដើម្បីសម្រួលការលំបាកដល់ ប្រជាពលរដ្ឋក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នាឱកាសនោះដែរ ថ្នាក់នាំសង្កាត់ វាលស្បូវបានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ ឯកឧត្តម លី សុវណ្ណ និង លោក ជំទាវ ដែលបាននាំយកជំនួយឧបត្ថម្ភសម្រាប់ចែកជូនដល់ប្រពលរដ្ឋក្នុងគ្រាជួបការលំបាកនេះផងដែរ ។ ដោយខ្លុយខ្មែរ