ភ្នំពេញ៖ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងចៅៗ បានអញ្ជើញ នាំយកបច្ច័យ ទេយ្យវត្ថុ អង្ករ គ្រឿងឧបភោគ បរិភោគ ទៅប្រគេនសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឈនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត បទុមវតី។
ពិធីនោះ ក៏មានការនិមន្តចូលរួមពីព្រះសង្ឃជាច្រើនអង្គនិង លោកតំណាងអភិបាលខណ្ឌ សសយកខណ្ឌ ក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ មេភូមិ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ជាច្រើននាក់ផងដែរ។
នាឱកាសនោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានសំដែងនូវការសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី និងមានមតិសំណេះសំណាលប្រគេនជូនដល់ព្រះសង្ឃនិងអ្នកចូលរួមប្រកបដោយភាពរីករាយនិងកក់ក្ដៅបំផុត ។
បន្ទាប់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងចៅៗ បានអញ្ជើញ នាំយកបច្ច័យ ទេយ្យវត្ថុ អង្ករ គ្រឿងឧបភោគ បរិភោគ ទៅប្រគេនសម្ដេចព្រមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឈនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត បទុមវតី។ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ដែលប្រគេនសម្តេច នាឱកាសនោះរួមមាន៖ បច្ច័យ, សាដក, អង្ករ ០២ តោន, តែ ០៣ គីឡូក្រាម, ស្ករស១បាវ ២៥ គីឡូក្រាម, មីយើង ៣ កេសធំ, ត្រីខកំប៉ុង ៤ កេស, ទឹកដោះគោខាប់ ៤ កេស, ទឹកក្រូច ៥ កេស, ទឹកបរិសុទ្ធ ៥ កេស និង ផ្លែឈើគ្រប់មុខ ៤ កេស ៕