ភ្នំពេញ៖នាព្រឹកថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០១៧នៅព្រះបរមរាជវាំងបានប្រារព្ធពិធី ខួបឆ្នាំទី៣ នៃព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ(ថ្ងៃទី ៤ខែកុម្ភៈ ឆ្នាំ២០១៣ -៤ ខែកុម្ភៈ ឆ្នាំ២០១៦) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាក្សត្រីយានី មុនីនាថ សីហនុនិងសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា។
ព្រះរាជពិធីរំលឹកខួប៣ឆ្នាំនាំពិធីថ្វាយព្រះភ្លើងនិងមាននិមន្តចូលរួមពីសម្ដេចសង្ឃ និងសម្ដេចនាយកសង្ឃ និងឯកឧត្តមលោកជំទាវដែលជាសមាជិកសមាជិកាសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលនិងក្រសួងនានាក្នុងរាជរដ្ឋាភិបាលផងដែរ៕