ភ្នំពេញ ៖ នៅថ្ងៃទី១០ខែមិនាឆ្នាំ២១៦ នៅវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ បានប្រារព្ធបើកវគ្គ ចម្រើនសមថ និងវិបស្សនា កម្មដ្ឋាន រយះពេល៥ ប្រាំថ្ងៃ ក្រោមអធិតីភាព សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជណាចក្រកម្ពុជានិង ឯកឧត្តមណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ។
វគ្គ ចម្រើនសមថ និងវិបស្សនា កម្មដ្ឋាននេះ មាននិមន្តចូលរួមដោយ សាសនា ព្រះសំវរវិជ្ជា បណ្ឌិត សុខ ប៊ុនធឿនព្រះចៅអធិការ វត្តនន្ទមុនី លោក សេង សាញ់ចៅសង្កាត់ស្ទឹងមានជ័យ និងមានសិក្ខាកាមជាដូនជី និងពុទ្ធបរិស័ទ ចំនួន ២០០ នាក់ ។
នាឱកាសនោះឯកឧត្តមណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការបានសម្ដែងថ្វាយប្រគេននូវ ការគោរព និងសំណេះសំណាលប្រកបដោយភាពកក់ក្ដៅទៅកាន់សិក្ខាកាមនិងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជណាចក្រកម្ពុជា ឯកឧត្តមបានលើកឡើងឡើងថា៖ ក្រោមស្នាដៃដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោហ៊ុន សែន វិស័យសាសនាមានការរីកចម្រើន និងជាទីគោរពប្រណិបត្តិ ហើយសង្គមខ្មែរមានការគោរព និងថែរក្សាប្រពៃណីបានល្អខ្ជាប់ខ្ជួន ថ្វីត្បិតតែមានបុគ្គលមួយចំនួនបំពានល្មើសវិន័យធម៌តែក្រសួងនិងសមត្ថកិច្ចប្តេជ្ញាបន្តការតាមដាននិងចាត់វិធានការ ទប់ស្កាត់យកបុគ្គលជាសមណសង្ឃ មន្ត្រីសង្ឃដែលប្រព្រឹត្តប្រាសចាកខុសវិន័យទទួលទោសតាមច្បាប់រដ្ឋ។
នាឱកាសនោះសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជណាចក្រកម្ពុជា សម្ដេចទ្រង់បានថ្លែងពុទ្ធិការនិងផ្សព្វផ្សាយនិងបើកវគ្គ ចម្រើនសមថ និងវិបស្សនា កម្មដ្ឋាន រយះពេល៥ ប្រាំថ្ងៃជូនដល់សិក្ខាកាមនិងបានផ្ដាំផ្ញើដល់សិក្ខាកាមនិងអ្នកចូលរួមខិតខំត្រង់ត្រាប់ប្រណិបត្តិ តាមការពន្យល់ណែនាំរបស់ព្រះគ្រូឧទ្ទេសនាម ដើម្បីទទួលបានចំណេះដឹងលើវិស័យពុទ្ធសាសនាបានមួយកម្រិតថែមទៀត ហើយនិងស្មឹងស្មាធសមាធិតាមព្រះធម៌ ប្រកបដោយភាពយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់៕