ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង០១ និង៣០នាទី ព្រះបឋរមុនី ងិន ឃីម ព្រះចៅអធិការវត្ត នាគវ័ន និង ព្រះគ្រូនាគសត្ថាសុខុមោ នី សុវណ្ណ មុនីរ៉េត គង់នៅកុដ្ឋលេខ២៤ រួម និងព្រះតេជគុណ រ៉ែម ប៊ុនកឹម មេកុដិលេខ ២៥ បាន ផ្ដល់ នូវទេយ្យទាននិងគ្រឿង សម្ភារៈប្រើប្រាស់ ជូនដល់ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌ និងមន្ត្រីសាលាទួលគោក។
បើតាមការបញ្ជាក់ របស់ លោក ឯក ឃុន ដឿន បានឲ្យដឹងផងដែរថា៖ ទេយ្យទានដែលបានទទួលពីព្រះ គ្រូ ចៅអធិការ វត្ត រួមទាំង មេកុដិ ខាងលើនេះនោះ រួមមាន៖ មី ៦២កេសតូច បាឡុង សំភារៈផ្ទះបាយ៥ឈុត គឺ សម្រាប់ ឲ្យ ក្រុមការងារ សាលាខណ្ឌទួល គោក ពាំនាំយកចែកជូនគ្រួសារ វរៈកងទ័ព ដែរឈរជើងនៅតំបន់ប្រាសាទព្រះវិហារ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ។
លោក អភិបាលខណ្ឌ ក៏បានបន្តថា៖ ក្នុងនាមតំណាងជួសមុខឲ្យ គ្រួសារ វរៈកងទ័ព ដែរឈរជើងនៅតំបន់ប្រាសាទព្រះវិហារ សូមថ្លែងនូវអំណរព្រះគុណ យ៉ាងក្រៃលែងចំពោះ ព្រះគ្រូ ចៅអធិការ វត្ត និងមេកុដិនៅវត្ត នាគវ័ន ដែលបានផ្ដល់នូវទេយ្យទាន សម្រាប់ចូលរួម ឧបត្ថម្ភ ដល់ វរៈកងទ័ព ជួរមុខនៅក្នុងបុព្វហេតុ ការពារបូរណភាព ទឹកដី និង រក្សាការពារបាន នូវការ រំលោភបំពាន រុករានទន្ទ្រានពីទាហានថៃ ក្នុងដែនដី ខេត្តព្រះវិហារ៕