ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ចូលរួម សម្ពោធ សមិទ្ធផល​នានា ក្នុង​វត្ត​ពោធិ​ដ្ឋា​ន (​ហៅ​វត្ត​ថ្លា​វ​) ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ

20-March-2016 | ដោយ មែន កំសត់

 

 ព្រៃវែង ៖​ នា ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ នៅ​វត្ត​ពោធិ​ដ្ឋា​ន (​ហៅ​វត្ត​ថ្លា​វ​) ស្ថិតនៅ ភូមិ​ថ្លា​វ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ  សមិទ្ធផល​នានា​នៅក្នុង​វត្ត  ដែល​ចំណាយ​ទឹកប្រាក់​កសាង​អស់​ជាង​១០​ម៉ឺន​ដុល្លា​អាមេរិក​។​

​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង  ឯកឧត្តម ជា សុ​មេធី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​, ប្រធាន អនុប្រធាន​ការិយាល័យ អង្គភាព​ជុំវិញ​ស្រុក ប្រធាន​ក្រុមប្រឹក្សា​ស្រុក  គណៈ​អភិបាលស្រុក    សស​យក ស្រុក យុវជន កាយា​រិ​ទ្ធ  យុវជន កាកបាទក្រហម​លោកគ្រូ អ្នកគ្រូ លោក មេឃុំ ក្រុមប្រឹក្សាឃុំ  នគរបាល​ប៉ុស្តិ៍ មេភូមិ  និង ប្រជាពលរដ្ឋ ពុទ្ធ បរិស័ទ​ជា ច្រើន​ផងដែរ  ស្ថិត ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

​យោងតាម​របាយការណ៍​របស់ លោក ឌុ​ច គ​ន្ធា អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ បាន​ឲ្យ​ដឹងថា ៖ វត្ត​ពោធិ​ដ្ឋា​ន ( ហៅ​វត្ត​ថ្លា​វ​) ស្ថិតនៅក្នុង ភូមិ​ថ្លា​វ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មាន​ភូមិ​ចំណុះ​ចំនួន ២ ភូមិ គឺ​ភូមិ​ថ្លា​វ និង​ភូមិ​ពោធិ៍​ចិន្តា​។

​លោក​អភិបាល បានលើកឡើង​បន្តទៀត ថា​៖ កាលដើមឡើយ​ប្រជាពលរដ្ឋ​បានធ្វើ​បុណ្យ​សន្សំ​កុសល នៅ​វត្ត​មេបុណ្យ ឃុំ​មេបុណ្យ ដែលមាន​ចម្ងាយ​ផ្លូវ​ប្រមាណ ៣​គីឡូម៉ែត្រ​។ ដោយ​ពិបាក​ក្នុងការ​ធ្វើដំណើរ និង​ឆ្ងាយ​ផង​នោះ ទើប​ព្រះសង្ឃ អាចារ្យ គណៈកម្មការ ប្រជាពលរដ្ឋ បាន​មូលមតិ​គ្នា​ជា ឯក​ច្ឆ័​ន ដើម្បី​បង្កើត​វត្ត​ឡើង​នៅក្នុង​ឆ្នាំ​១៩៤៨ ដែ​មាន​ឈ្មោះថា​វត្ត​ពោធិ​ស​ត្ថា​រាម និង​បាន​កសាង​រោង​ឧ​បា​សថ សង់​ពី​ឈើ​ប្រក់​ក្បឿង​ផ្ទាល់​ដី ទំហំ ៦​ម៉ែត្រ គុណ​នឹង ៨​ម៉ែត្រ សម្រាប់​ពុទ្ធបរិស័ទ​ធ្វើបុណ្យ​សន្សំ​កុសល តាម​ប្រពៃណី ព្រះពុទ្ធសាសនា​។ នៅ​ឆ្នាំ​១៩៦៣ ដោយមាន​ភាព​រកាំរកូស​ច្រើន​នៅក្នុង​វត្ត ទើប​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ប្តូរ​ឈ្មោះ​ពី​វត្ត​ពោធិ៍​ស​ត្ថា​រាម មក​វត្ត​ពោធិ​ដ្ឋា​ន ហៅ​វត្ត​ថ្លា​វ រហូតដល់​បច្ចុប្បន្ន​។​

​មានមតិ​សំណេះសំណាល ទៅកាន់​ប្រជាពលរដ្ឋ និង​ពុទ្ធ បរិស័ទ ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ ព្រះចៅអធិការ គណៈកម្មការ​អាចារ្យ ពុទ្ធបរិស័ទ​សប្បុរស​ជន​នានា ដែលមាន​ទឹកចិត្ត​ជ្រះថ្លា​ចំណាយធនធាន​ថវិកា​ចូលរួម កសាង​សមិទ្ធផល​ទាំងអស់នេះ​ឡើង​ទុកជា​ប្រយោជន៍​បម្រើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​។ ឯកឧត្តម​បាន​រំ​ឮ​ក​ឡើង​ថា​៖ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហេដ្ឋារចនាសម្ព័ន្ធ​សង្គម និង​វិស័យ​ព្រះពុទ្ធសាសនា​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​។ ក្រោយ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ប្រទេសជាតិ​ប្រជាពលរដ្ឋ​ត្រូវបាន​រស់រានមានជីវិត​ថ្មី​ឡើងវិញ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​លើ​គ្រប់​វិស័យ​ត្រូវបាន​កសាង​ជា​បន្តបន្ទាប់ ពិសេស​វិស័យ​ព្រះពុទ្ធសាសនា​ត្រូវ​បានកើត​ឡើងវិញ​។ ឯកឧត្តម មានប្រសាសន៍​ទៀតថា វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុ​ជាមាន​ប្រពៃណី​ទំនៀមទម្លាប់​ល្អ មានការ​ប្រៀនប្រដៅ​អប់រំ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ​។​

 ឯកឧត្តម​ក៏ បញ្ជាក់​ផងដែរ​ថា​៖ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​បង្រួបបង្រួម​ជាតិ និង​មាន​សេចក្ដីសុខសាន្ត ពិសេស​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​។ ជាមួយនិង​ការរីកចម្រើន​នេះ រាជរដ្ឋាភិបាល​ក៏បាន​បើកទូលាយ​នូវ​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា ដោយបាន​បង្ក​លក្ខណសម្បត្តិ​ដល់​សកម្មភាព​នៃ​សាសនា​ផ្សេងៗ​ទៀត ដោយ​ផ្អែកលើ​មូលដ្ឋាន​ថែរក្សា​សាមគ្គីភាព​រវាង​ប្រជាជន និង​ប្រជាជន ដោយ​រួមរស់​ជាមួយគ្នា​ក្នុង​ភាពសុខដុមរមនា​។

ក្នុងនោះ​វត្ត​អារាម​បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងសង្គម​ជាតិ ដូចជា​បានរួម​ចំណែក​លើ​ការងារ​អប់រំ​សីលធម៌​សង្គម ការងារ​មនុស្សធម៌ សង្គមកិច្ច ការងារ​បណ្ដុះបណ្ដាល អភិវឌ្ឍន៍​ធនធានមនុស្ស និង​ជា​កន្លែង​ដែល​ព្រះសង្ឃ​គង់នៅ​សិក្សា​រៀនសូត្រ​ធម៌​វិន័យ​ទៀតផង​។​

 ឯកឧត្តម នេ​ត សាវឿន បាន​បញ្ជាក់ថា សមិទ្ធផល​ដែល​ស​ម្ពោ​ព​ដាក់​ឲ្យ​ប្រើប្រាស់​នូវពេលនេះ​មាន​៖ ស្រះ​មុជ្ជ​លឹន មាន​តម្កល់​ព្រះ​ពុទ្ធរូប​ប្រក់​នាគ​, ខឿន និង​ដំបូល​ព្រះវិហារ  របង​វត្ត ក្លោងទ្វារវត្ត​, និង​បាន​ចាក់ដី​បំពេញ​ទីធ្លា​វត្ត ជួសជុល​ផ្លូវលំ​ប្រវែង ៥២០​ម៉ែត្រ រួម​និង​រៀបចំ​ប្រព័ន្ធ​លូទឹក មាន​គម្រប​ប្រវែង ១៣៧​ម៉ែត្រ ដែល​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លា​អាមេរិក​។

​ជាមួយគ្នា​នោះដែរ បន្ទាប់ពី​ការ​សំណេះសំនាល​ចប់  ឯកឧត្តម​ក៏ បាន​ប្រគេន​បច្ច័យ​សម្រាប់​សង​ថ្លៃ​ជាង ចំនួន ៤០​លាន​រៀល​, បច្ច័យ​សម្រាប់​កសាង​វត្ត ចំនួន ៤​លាន​រៀល​, ប្រគេន​បច្ច័យ ៥​ម៉ឺន​រៀល និង​ទេយ្យទាន​ព្រះសង្ឃ ៧​អង្គ​, សាលាស្រុក​ស្វាយ​អ​ន្ទ​រ ១​លាន​រៀល​, តាជី យាយជី ១០០​នាក់ ម្នាក់​១​ម៉ឺន​រៀល និង​ក្រ​ណាត​ស ០១​ដុំ​, លោកគ្រូ អ្នកគ្រូ ៦៧​នាក់ ម្នាក់​២​ម៉ឺន​រៀល​, យុវជន​កាយ​រិ​ទ្ធិ ១០០​នាក់ ម្នាក់​១​ម៉ឺន​រៀល​, យុវជន​កាកបាទក្រហម ១០០​នាក់ ម្នាក់​១​ម៉ឺន​រៀល​,​យុវជន​សហភាព​សហ​ព័ន្ធ​កម្ពុជា​ស្រុក ១០០​នាក់ ម្នាក់​១​ម៉ឺន​រៀល​, សិស្សានុសិស្ស ៨០០​នាក់ ម្នាក់​៥​ពាន់​រៀល សៀវភៅ ០២​ក្បាល និង​ប៊ិច ០១ និង​នារី​កាន់​ខ្សែបូ ៤​នាក់ ម្នាក់​៤​ម៉ឺន​រៀល​ផងដែរ ៕អត្ថបទដោយ៖លោកសីហា

ចំនួនអ្នកទស្សនា

    19559017

  • ថ្ងៃនេះ2191
  • ម្សិលមិញ4111
  • សប្តាហ៍នេះ2191
  • ខែនេះ76631
  • ឆ្នាំនេះ331571
  • សរុប19559017