ភ្នំពេញ៖ នៅរសៀលទី២៦ ខែមីនា ឆ្នាំ២០១៦ ការិយាល័យធម្មការ និងសាសនាខណ្ឌសែនសុខ បានសហការជាមួយសាលាអនុគណខណ្ឌសែនសុខ បានផ្សព្វផ្សាយខ្លឹមសារចំនួន០៤ដល់វត្តទាំង០៦ក្នុងខណ្ឌ ដូចខាងក្រោម ៖
១.លិខិតលេខ០៤៩/លសអ ចុះថ្ថៃទី ០២ ខែមីនា ឆ្នាំ២០១៦ ស្តីពីសំណើតលុបបំបាត់ការបូជាសពដោយមេរុនៅតាមវត្តខ្លះៗ និងនៅតាមផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរបស់សាលារាជធានីភ្នំពេញ។
២. លិខិតលេខ១៧៨និងលេខ១៧៩/១៦ ចុះថ្ថៃទី ២២ខែមីនា ឆ្នាំ២០១៦ របស់ក្រសួងធម្មការនិងសាសនា ស្តីពីស្នើសុំផ្តល់របាយការណ៍ស្តីពីការរំលោភយកដី និងការសាងសង់ផ្ទះស្នាក់នៅជាក់ស្តែងលើដីគរុភណ្ឌវត្ត។
៣. លិខិតលេខ៥៦២ផក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ស្តីពីផែនការការពារពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ របស់សាលាខណ្ឌសែនសុខ។
៤. លិខិតលេខ២៩/១៦ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ស្តីពីផែនការការងាររបស់សាលាអនុគណខណ្ឌសែនសុខ សម្រាប់បុណ្យចូលឆ្នាំថ្មី ៕