សម្តេច ហេង សំរិន​៖ រាជរដ្ឋាភិបាល​កំពុង​គិតគូរ បញ្ហា​ប្រាក់បៀវត្ស ជូន​មន្ត្រីរាជការ ឲ្យ​មាន​ជីវភាព​ប្រសើរ​ជាង​មុន​

08-April-2016 | ដោយ មែន កំសត់


​ត្បូងឃ្មុំ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ថ្លែងថា រាជរដ្ឋាភិបាល​កំពុង​បន្ត​កែលំអរ​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវាសាធារណៈ និង​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​សាធារណៈ ក្នុង​ការផ្តល់សេវា​ជូន​ប្រជាជន​ប្រកបដោយ​ភាពស្មោះត្រង់ និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​ប្រធានរដ្ឋសភា​នៃ​កម្ពុជា​វ័យ​ជាង​៨០​ឆ្នាំ​រូបនេះ បាន​បន្តថា រាជរដ្ឋាភិបាល ក៏​កំពុង​ខិតខំ​តម្លើង​ប្រាក់បៀវត្ស ជូន​មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ និង​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​ឲ្យ​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​។​

​សម្តេច​ប្រធានរដ្ឋសភា លើកឡើង​បែបនេះ​ក្នុងឱកាស​ដែល​សម្តេច និង​ភរិយា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ឧបដ្ឋានសាលា​ថ្មី និង​សមិទ្ធិផល​នានា នៅក្នុង​វត្ត​សុវណ្ណ​មុន្នី​ជោតិ ហៅ​វត្ត​ស្វាយ​តា​មែក ស្ថិតនៅក្នុង​ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦​នេះ​។​

ពិធី​នេះ​មានការ​ចូលរួម​ពី​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ និង​ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ យ៉ាងច្រើន​កុះករ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    19559217

  • ថ្ងៃនេះ2391
  • ម្សិលមិញ4111
  • សប្តាហ៍នេះ2391
  • ខែនេះ76831
  • ឆ្នាំនេះ331771
  • សរុប19559217