ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ លោក ប៉ឹល កុលស អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងលោកស្រី គុណ ណាដែត បានអញ្ជើញទៅចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រោចស្រពសុគ្ធវារីចម្រើនព្រះជន្ម និងជូនទេយ្យវត្ថុ ទេយ្យទាន និងបច្ច័យដល់ចាស់ព្រឹទ្ធាចារ្យ តាជី យាយជី ឧបាសក ឧបាសិកា សរុបចំនួន ១.៥០០នាក់ នៅក្នុងវត្តសំរោងអណ្តែត សង្កាត់ ភ្នំពេញថ្មី និងវត្តសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ពិធីនេះដែរមានការក៏មានការផ្តល់កិត្តិយសអញ្ជើញ និង និមន្តចូលរួមពីពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តប្រមាណ១៥០០នាក់ និង ព្រះអនុគណខណ្ឌសែនសុខ តំណាង ប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ លោក អភិបាល រងខណ្ឌ មន្រី្តសាលាខណ្ឌសែន សុខ ចៅ សង្កាត់ឃ្មួញ ចៅសង្កាត់ ភ្នំពេញថ្មី មេភូមិ មន្ត្រីសង្ឃជាច្រើនអង្គ ផងដែរ។
ក្នុងពិធីនេះដែរតំណាងការិយាល័យ ធម្មការសាសនាខណ្ឌ បានមានមតិ និងជំរាបអំពីរបាយការណ៍ និងសមិទ្ធផលនានា ដែលបានសំរេចនាពេលកន្លងមក ក្រោមការសហការ របស់ ព្រះគ្រូចៅអធិការ គណៈកម្មការ ពុទ្ធបរិស័ទ្ធ អាជ្ញាធរប្រគេន ជូនព្រះមេគណ ព្រះសង្ឃ និងគណៈអធិបតីទទួលជ្រាបរួចមក។
នាឱកាសនោះលោក ប៉ឹល កុលស អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានមានមតិសំណេះសំណាល ប្រគេនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត លោកបានកោតសរសើរ ចំពោះ ការដឹកនាំ របស់ព្រះគ្រូចៅអធិការ និងព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី និងវត្តសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានសាមគ្គី សហការ បានល្អប្រសើរ ទប់ស្កាត់បានរាល់អំពើអបាយមុខទាំងឡាយមិនឲ្យកើតមាននៅទីអាវាសវត្ត ធានាបានស្ថេរភាព ក្នុងការគ្រប់គ្រងវត្តតាមផ្នែកពុទ្ធសានាបានល្អប្រសើរ និងមានការចូលរួមពីពុទ្ធបរិស័ទ្ធលើសាសនាក្នុងវត្ត យ៉ាងច្រើនកុះករ ដើម្បីអភិវឌ្ឍសមិទ្ធិនានានៅក្នុងអារាមវត្ត វត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី និងវត្តសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញនេះ លើកកំពស់មុខមាត់ សាសនា ព្រះពុទ្ធយើងដែលជាសាសនារបស់រដ្ឋ។
បន្ទាប់លោកអភិបាលខណ្ឌនិង មន្ត្រីសង្ឃ លោកប្រធានមន្ទីរ ធម្មការសាសនារាជធានីភ្នំពេញ បាននិមន្ត ស្រោចស្រពសុគន្ធវារី (ស្រោចទឹក) ចម្រើនព្រះជន្ម និងបានប្រគេន ជូនជូនទេយ្យវត្ថុ ទេយ្យទាន និងបច្ច័យដល់ចាស់ព្រឹទ្ធាចារ្យ តាជី យាយជី ឧបាសក ឧបាសិកា សរុបចំនួន ១.៥០០នាក់ នៅក្នុងវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី និងវត្តសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញទៀតផង៕