កំពង់ស្ពឺ៖ បែកធ្លាយវីដេអូមេគណខេត្តកំពង់ស្ពឺ ឡើងច្រៀងក្នុងថ្ងៃចូលឆ្នាំ ព្រះសង្ឃព្រះនាម ឌូ វណ្ណឌឿន ជាចៅអធិការវត្តរលាំងកំពូល ឃុំត្រពាំងគង ស្រុកសំរោងទង និងជាមេគណ ខេត្តកំពង់ស្ពឺ កំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋពិសេសសង្គមហ្វេសបុក ។
ជុំវិញករណីខាងលើនេះស្នើដល់ក្រសួងធម្មការសាសនាក៏ដូចជាគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់វិធានការ និងពិនិត្យលើបុគ្គលបើនៅតែការប្រព្រឹត្តយ៉ាងនេះតទៅទៀតវាធ្វើឲ្យប៉ះពាល់អាប់ឱនយ៉ាងខ្លាំងលើសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ ហើយព្រះសង្ឃមួយចំនួនមិនប្រណិបត្តិតាមគន្លងនៃព្រះពុទ្ធសាសានាឡើយដើរច្រៀងលេងផ្ដេសផ្ដាសភ្លេចខ្លួនថាជាព្រះសង្ឃ៕