កំពង់ស្ពឺ៖ ក្នុងវីដេអូជាង ៩នាទី ព្រះសង្ឃព្រះនាម ឌូ វណ្ណឌឿន ដែលមានរឿងពាក់ព័ន្ធនិងការច្រៀងក្នុងវត្ត បានចេញមុខសុំទោស និងទទួលស្គាល់នូវកំហុសរបស់ព្រះអង្គ ដែលបានប្រព្រឹត្តិកន្លងមក។
លោកមាន សង្ឃដីកាថា ការកើតហេតុដូចនេះគឺដោយសារតែការភ្លេចខ្លួនមួយពេល ណាមួយគ្រាន់តែចង់បង្កបរិយាកាសឲ្យប្រជាពលរដ្ឋដែលចូលរួមក្នុង វត្ត មានភាពសប្បាយរីករាយតែប៉ុណ្ណោះ គ្មានបំណងអ្វីផ្សេងនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះសង្ឃ ឌូ វណ្ណឌឿន បានលាលែងចេញពី ដំណែងជាមេគណខេត្តកំពង់ស្ពឺ មកត្រឹមតែជាភិក្ខុធម្មតា ទៅតាមការតម្រូវរបស់ ក្រសួងធម្មការនិងសាសនា៕