ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ នៅវត្តសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញ មានប្រារព្ធពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សាសុវណ្ណរាសីរតនារាម ស្ថិត ក្រោមអធិបតីភាពសមេ្តចព្រះវនរត័ ណយ ច្រឹក ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧកញ៉ា ឆាវ អ៊ីនទ័ និងលោកជំទាវ ។
ពិធីសម្ពោធនេះដែរមានវត្តមាន និមន្តចូលរួមពី មន្ត្រីសង្ឃ មន្ទីរ ធម្មការសាសានា រាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកពៅ្ន ក្រុមប្រឹក្សាសង្កាត់ មេភូមិ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្រី្តរាជការ ពុទ្ធបរិសទ័សរុបប្រមាណ ១១៨៣ នាក់។
ក្រោយពី លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបានប្រគេននូវរបាយការណ៍ថ្វាយជូនដល់សមេ្តចព្រះវនរត័ ណយ ច្រឹក ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជានិងពុទ្ធបរិស័ទ ស្ដីពីវិវឌ្ឍនភាពលើការដឹកនាំសកម្មភាពក្នុងសាលាពុទ្ធិកបឋមសិក្សាសុវណ្ណរាសីរតនារាមនៅវត្តសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញ កសាងសង់និងថវិកា ឧបត្ថម្ភពីសប្បុរសជន នានាក្នុងស្រុក និងក្រៅស្រុក បានរួបរួមសាងសង់ផ្នែក ពុទ្ធចក្រ សំដៅលើកកំពស់ និងបង្កើនចំណេះដឹងដល់មន្ត្រីសង្ឃ ព្រះសង្ឃ ឲ្យបានយល់ដឹងបន្ថែម នូវព្រះធម្មវិន័យ របស់ព្រះសាសនាដែលជាសាសនារបស់រដ្ឋ និងការថែរក្សាបានប្របពៃណីទំនៀមទំលាប់បានល្អប្រសើរ ក្នុងសង្គមជាតិ។
នាឱកាសនោះសមេ្តចព្រះវនរត័ ណយ ច្រឹក ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា បានមានពុទ្ធដិកា សម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធរខណ្ឌ សង្កាត់ រួមនិងមន្ត្រីដែលពាក់ព័ន្ធ ខិតខំគៀងគរប្រមូលបច្ច័យរួមរួមគ្នាសាងសង់នូវសាលាពុទ្ធិកបឋមសិក្សាសុវណ្ណរាសីរតនារាមនៅវត្តសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញសម្ដេចក៏សូមអំណរព្រះគុណ ចំពោះការយកចិត្តទុកដាក់លើវិស័យសាសនា ដើម្បីអប់រំទូន្មានដល់កូនចៅជំនាន់ក្រោយនិងជាទីអារាមសម្រាប់ផ្ដល់នូវចំណេះផ្នែកធម្មវិន័យដល់ព្រះសង្ឃនិងពុទ្ធបរិស័ទឲ្យជៀសផុតអំពើអបាយមុខទាំងពួង ជាបណ្ដុះបណ្ដាល ចំណេះដឹងលើផ្នែកសាសនាដែលជាសាសនាព្រះពុទ្ធបរមគ្រូនៃយើង និងលើកកំពស់សាសនាក្នុងសង្គមជាតិបានមួយកម្រុតថែមទៀត៕