ភិក្ខុ វ៉ា ស៊ីណាន ​ត្រូវបាន​​គណសង្ឃ សម្រេច​ឲ្យ​លាចាក​សិក្ខា បទ​នៅ​​ស្អែក​នេះ​

20-June-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ​៖ នៅ​ទីបំផុត​រឿងរ៉ាវ​ដែល​ទាក់​នឹង​ភិក្ខុ វ៉ា ស៊ីណាន ​ត្រូវបាន​សាលា​គណសង្ឃ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ភិក្ខុ​អង្គ​នេះ​លាចាក​សិក្ខា បទ (​សឹក​) នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ស្អែក​នេះ។​

​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ នឹង​ភិក្ខុ វ៉ា ស៊ីណាន​នេះ​បាន​បង្ហោះ​រូបភាព​អាសអាភាស​មិន​គប្បី និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សាធារណជន និង​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធសាសនា  ព្រមទាំង​វៀរចាក​ពី​វិន័យ​ព្រះសង្ឃ​យ៉ាងធ្ងន់ធ្ងរ។

ខណៈនោះភិក្ខុ វ៉ាស៊ីណាន បានសារភាពនូវកំហុសឆ្គងនិងបានសូមទោសដល់គណសង្ឃរាជធានីភ្នំពេញនិងសាធរណជនចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្ត ហើយនឹងអនុវត្តន៍លាចាកសិក្ខាបទតាមការសម្រេចចិត្តរបស់គណសង្ឃរាជធានីភ្នំពេញ។

ព្រះភិក្ខុ​អគ្គ​មុន្នី វ៉ា ស៊ីណាន បានមានសង្ឃដីកាបន្តទៀតថា «ចំពោះរឿងរ៉ាវកេរ្តិ៍អាស្រូវ កន្លងមក ខ្ញុំព្រះករុណា អាត្មាភាព នឹងទទួលនូវទោសកំហុស ដែលខ្លួនបានប្រព្រឹត្ត ចំពោះមុខច្បាប់ ហើយព្រមលាចាកសិក្ខាបទ ដើម្បីថែរក្សាតម្លៃព្រះពុទ្ធសាសនា និងរក្សានូវភាពស្អាតស្អំ របស់ព្រះសង្ឃទាំងឡាយ ដែលគង់នៅក្នុងប្រទេស និងក្រៅប្រទេស បន្ទាប់ពីចប់កិច្ចការ នៅសាលាគណរាជធានីភ្នំពេញ នេះតទៅ»

តាម Facebook សាលាគណរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីរក្សាកិត្តិយសព្រះពុទ្ធសាសនា សូមសាធារណជន មេត្តាកុំយករូបភាពទាំងនេះ ធ្វើជាកម្មវត្ថុបញ្ហាតទៅទៀត ព្រោះរឿងនេះ គ្រាន់តែជារឿងរបស់បុគ្គល តែប៉ុណ្ណោះ។

សូមជម្រាបថា ការលារចាកសិក្ខាបទ របស់ព្រះភិក្ខុ​អគ្គ​មុន្នី វ៉ា ស៊ីណាន ត្រូវបានធ្វើឡើងដោយព្រះមន្រ្តីសង្ឃសាលាគណរាជធានីភ្នំពេញ មាន ព្រះសិរីកោសល្យ ស៊ុ សុខា, ព្រះមេត្តានុរក្ស ង៉ែត រ៉ាវ និងព្រះមង្គលវិសុខ សុខ សុភាព និងមានការប្រកាសជាសាធារណៈ ផងដែរ។

សូមរំឭកថា កាលពីពេលកន្លងទៅ ព្រះភិក្ខុអគ្គមុន្នី វ៉ា ស៊ីណាន បានបង្ហោះរូបភាពអាក្រាត និងថតវីដេអូសេពកាមខ្លួនឯង បង្ហោះលើបណ្ដាញសង្គម Facebook ដែលមានប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធ​បរិស័ទ​ជាច្រើន បានលើកឡើងនូវការរិះគន់ថា បណ្ដាលឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា យ៉ាងខ្លាំងក្លា។ ម្យ៉ាងទៀត ក្រសួងធម្មការ និងសាសនា ក៏អំពាវនាវដល់សាធារណជន ប្រសិនបើបានឃើញមានរឿងរ៉ាវ មិនគប្បីណាមួយ សូមចូលរួមធ្វើការអប់រំផ្ទាល់ ដើម្បីលើកតម្កើនតម្លៃព្រះពុទ្ធសាសនា៕

.

ចំនួនអ្នកទស្សនា

    19590137

  • ថ្ងៃនេះ1581
  • ម្សិលមិញ4771
  • សប្តាហ៍នេះ6361
  • ខែនេះ26431
  • ឆ្នាំនេះ362691
  • សរុប19590137