មាន​អំពើពុករលួយ​នៅក្នុង​មន្ទីរ​ធម្មការ​ខេត្ត​ត្បួ​ង​ឃ្មុំ

21-June-2016 | ដោយ មែន កំសត់


​ត្បួ​ង​ឃ្មុំ​៖ មាន​អំពើពុករលួយ​ក្នុង​មន្ទីរ​ធម្មការ​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការដឹកនាំ​ដោយ លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​។ ករណី​អំពើពុករលួយ យកលុយ​ពី​បេក្ខជន ម្នាក់​២៥០០ ដុល្លារ ដើម្បី​រត់ការ​ប្រលង​យក​ក្របខណ្ឌ ក ជាប់​ទាំងអស់​១៤​នាក់ នៃ​ប្រលង​ក្របខណ្ឌ​នៃ​ក្រសួង​ធម្មការ ។​

​ដណ្តើម​ប្រាក់​បេសកកម្ម​ពី​បុគ្គលិក​និង​ប្រាក់ខែ​មន្ត្រី​ជាប់កិច្ចសន្យា ៦៤ នាក់ ក្រោយពី​ក្រសួង​ទំលាក់​ប្រាក់​បេសកកម្ម​និង​ប្រាក់ខែ​មន្ត្រី​ជាប់ កិច្ចសន្យា​តាម​ប្រព​ន្ឋ ATM គឺ​បានអោយ​បុគ្គលិក​ទាំងនោះ ដក​ប្រា​ក់មក​ចែកគ្នា ។​ថវិកាជាតិ​របស់​មន្ទី​រ​ធម្មការ​ខេត្ត​ចុងឆ្នាំ​២០១៤​និង​២០១៥​មានដូចជា ជំពូក​៦០…​បាន​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិកាជាតិ​យក​ធ្វើជា ផលប្រយោជន៍​ផ្ទាល់ខ្លួន សូម្បីតែ​ប្រាក់​ដែល​ប្រមូល​ពី​តាម​វត្ត ក៏ដូចជា​ប្រាក់ខែ​គ្រូ​ពុទ្ធិកសិក្សា  កេងប្រវ័ញ្ច​យក​ធ្វើ​មាន​ធ្វើបាន ដូចជា​ប្រាក់​រេ​ជ្ជ​ទេ​យ្យ ប្រាក់​បេសកកម្ម​របស់​មន្ត្រី ប្រាក់​ទំនាក់ទំនង​សាធារណៈ​និង​ផ្សព្វផ្សាយ​សរុបថ​វិការ​ជាតិ​រាប់រយ​លាន រៀល​។​ការតែងតាំង​ម​ន្រី្ត ជា​អនុប្រធាន​មន្ទីរ​ជា​ប្រធាន​ការ​រិ​យា​ល័យ មិនបាន​ប្រជុំ​សម្រេច និង​មិនបាន​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​សុំ​យោបល់​ពិនិត្យ​សម្រេច​។  ការ​បំប៉ោង​ប្រាក់​ឈ្នួល​ផ្ទះ ភ្លើង​-​ទឹក​បំប៉ោង​ប្រាក់​ជួសជុល​មន្ទីរ តាមពិត​មន្ទីរ​ជួល​ធ្វើការ ។​

​ប្រាក់​គ្រូ​ជាប់កិច្ចសន្យា ប្រាក់​របស់​មន្ត្រី មន្ទីរ​ជាប់កិច្ចសន្យា ប្រាក់​លទ្ធកម្ម ប្រចាំឆ្នាំ ប្រាក់​បុរេប្រទាន​ប្រចាំឆ្នាំ ត្រូវបាន​លោក ហាក់ ហុន ប្រព្រឹត្តិ​ជាមួយ លោកស្រី កែវ សុធា​រី យ៉ាង​រលូន​។​ពេលដែល​ក្រុមអធិការកិច្ច​ក្រសួង​ចុះ​ពិនិត្យ​ម្ដងៗ​លោក ហាក់ ហុន  យកប្រាក់​របស់​មន្ទីរ​រាប់លាន​រៀល យកមក​ឲ្យ​លោកស្រី កែវ សុធា​រី ដើម្បី​ទប់​អំណាច ពេលដែល​ក្រុមអធិការកិច្ច​ក្រសួង​ចុះ​ពិនិត្យ​ម្ដងៗ ធ្វើ​ឲ្យ​របាយការណ៍​យ៉ាង​រលូន​ហាក់ដូចជា គ្មាន រឿង​អ្វី​កើតឡើង​។​
​សង្ឃឹមថា លោក​ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ដែល​ទើប​ទទួល​តំណែង​ថ្មី​នឹងធ្វើ​ការពិនិត្យ រឿង នេះ ឡើងវិញ​ដើម្បី​សម្អាត​មន្ត្រី​ខិលខូច​នៅក្រោម​ឱវាទ អនុវត្តតាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា រួច​ចាត់ការ​តាមផ្លូវ​ច្បាប់ ពីព្រោះ​ទង្វើ ទាំងនេះ គឺជា​ភាព​អាប់ឱន​ដល់​ពុទ្ធសាសនា និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ក្រសួង ជា​ក្រសួង ដែល​ដឹកនាំ​សាសនា ជា​សាសនា​របស់​រដ្ឋ ៕
​ប្រភព​៖​អរិយធម៌​


ចំនួនអ្នកទស្សនា

    19590537

  • ថ្ងៃនេះ1981
  • ម្សិលមិញ4771
  • សប្តាហ៍នេះ6761
  • ខែនេះ26831
  • ឆ្នាំនេះ363091
  • សរុប19590537