ពិធី​បុណ្យផ្កា​សាមគ្គី និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​ពុទ្ធ​រតនា​រាម ហៅ​វត្ត​ចុង​សាក់​

09-July-2016 | ដោយ មែន កំសត់



​ព្រៃវែង​៖​នៅ​ព្រឹក​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ​២០១៦​វត្ត​ពុទ្ធ​រតនា​រាម ហៅ​វត្ត​ចុង​សាក់ ស្ថិតនៅ​ភូមិ​ចុង​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល​បាន​ប្រារព្ធ ពិធី​បុណ្យផ្កា​សាមគ្គី និង​ឆ្លង​សមិទ្ធផល​នានា​ក្រោម​អធិបតីភាព ឯកឧត្តម អ៊ួ​ង វិបុល អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះជួយ​ឃុំ​ពោធិ៍​ទី​។​

 ពិធី​នោះ​ក៏មាន​វត្តមាន​ឯកឧត្តម  ប្រធាន អនុប្រធាន​ក្រុមការងារ  ខេត្ត  ក្រុមការងារ ស្រុក លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ គណៈ​អភិបាលស្រុក   មេឃុំ  មេភូមិ  កងកម្លាំង​ទាំង​៣ និង​ប្រជាពលរដ្ឋ ពុ​ទ្ឋ​បរិស័ទ ប្រមាណ​ជាច្រើន​នាក់​ផងដែរ ។​

​នាឱកាស​នោះ​លោក ម៉ន​នី បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល​បានធ្វើ​របាយការណ៍​ជម្រាបជូន​នូវ​សមិទ្ធផល នានា​ដែល​សម្រេចបាន​ក្នុងស្រុក រួមមាន ៖​ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ ពុទ្ធសាសនា ក្រោម​ការឧបត្ថម្ភ​ពី​សប្បុរសជន និង​ថ្នាក់ដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រុមការងារ​បក្ស​ប្រជាជន​កម្ពុជា ជម្រាបជូន គណៈអធិបតី​រួចមក​។​

​មានមតិ​ទៅកាន់ នាឱកាស​នោះ​ឯកឧត្តម អ៊ួ​ង វិបុល អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះជួយ​ឃុំ​ពោធិ៍​ទី បានលើកឡើង​ពី​គុណបំណាច់​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស បានធ្វើឱ្យ​ប្រទេសជាតិ មានការ​អភិវឌ្ឍន៍​ប្រទេស តួយ៉ាង​សមិទ្ធិផល​នៅក្នុង​ស្រុក​នេះ ដែល​បាន​កសាង​ក្រោយ​ដណ្តើមបាន​សន្តិភាព និង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​រស់នៅ មាន​ជីវភាព​ធូរធា មានឱកាស​ឲ្យ​កូនចៅ​បាន​រៀនសូត្រ អាចធ្វើ​ការងារ​បាន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​នេះ​ជាការ​ទទួលផល​ពី​សុខសន្តិភាព និង​ការ​អ​ភ​វឌ្ឍន៍ ដែល​ពីមុន​សមិទ្ធិផល​ទាំ​ឡាយ​ត្រូវបាន​បំផ្លាញ​។​
​ឯកឧត្តម​ក៏បាន ថ្លែងបន្តថា ៖​ក្រោយពី​ដំណាក់កាល​ក្រោយ​សង្គ្រាម ប្រទេសជាតិ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ព្រមទាំង​វិស័យ​សាសនា​ល្អ ទៅមុខ​។ ឯកឧត្តម​បាន​បញ្ជាក់ថា «​ប្រទេសជាតិ​បាន​ជួបប្រទះ​សង្គ្រាម និង​ដំណាក់កាល​លំបាក​ជាច្រើន ហើយ​អ្វីដែល​នៅ​សេសសល់ និង​ដែល​យើង​មានជីវិត​រស់នៅ មកដល់​សព្វថ្ងៃនេះ​គឺជា​សំណាង​ហើយ​។ ការរស់រានមានជីវិត​មកដល់​សព្វថ្ងៃនេះ គឺ​ដោយសារ​ថ្ងៃ​៧​មករា ហើយ​ចាប់ផ្តើម​ពី​ពេល​នោះមក​គឺ​រដ្ឋាភិបាល​បាន​ខិតខំ​តស៊ូ ដឹកនាំ​កសាង​ប្រទេស​ឡើងវិញ​»​។​

​ឯកឧត្តម​បន្តទៀតថា​៖ សាសនាព្រះពុទ្ធ គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​ការដឹកនាំ​ការអប់រំ និង​ការរស់នៅ​ផ្អែកទៅលើ​សាសនា ព្រោះ​ការរស់នៅ ការអប់រំ​ប្រៀនប្រដៅ​កូនចៅ ការធ្វើ​អំពើ​ល្អ សីលធម៌ គុណធម៌ ការមិន​ចងពារ ការ​រំងាប់​ពារ​ដោយ​ការមិន​ចងពារ​នេះហើយ ផ្អែកលើ​ការ​ប្រៀនប្រដៅ​របស់​សាសនា​។ សង្គម​យើង​បច្ចុប្បន្ន ក៏ដូចជា​ពីមុនមក​យើង​ត្រូវ​ការអប់រំ​ផ្នែក​សីលធម៌ និង​គុណធម៌​ដែល​កាលពី​សម័យ​ប៉ុល ពត​ត្រូវបាន​បំបាត់ចោល​ទាំងអស់ អញ្ចឹង​បាន​មានការ​កាប់សំលាប់​គ្នា ការមើល​ងាយ និង​ការមិន​គោរព​គ្នា​។​

​ឯកឧត្តម បាន​សង្កត់ធ្ងន់ថា​៖ «​ប្រទេស​យើង​មាន​សុខសន្តិភាព គ្មាន​សង្គ្រាម​សាសនា ប្រជាពលរដ្ឋ​មាន​សិទ្ធ​ជឿ​លើ​សាសនា​ផ្សេងៗ នេះ​គឺ​សុខដុម​រម​នីយកម្ម​សាសនា ដែល​រា​ដ្ឋា​ភិ​បាល​ប្រកាន់យក​គោលនយោបាយ មិន​រើសអើង​សាសនា​»​។ ការអភិវឌ្ឍ​សម័យ​តេ​ជោ​គឺ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានបាន​តាមរយៈ​ការបង្ក​ឱកាស ឱ្យ​កូនចៅ ប្រជាពលរដ្ឋ​មានឱកាស​រៀនសូត្រ និង​ឱកាស​ការងារ​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើត​និង​ស្នើសុំ​ឱកាស ការងារ និង​ការសិក្សា​ពី​បរទេស និង​ការប្រកបមុខរបរ​រ​បស់​ប្រជាពលរដ្ឋ ខុសពី​គណបក្ស​អធិបតី​ដើរ​តែ​រិះគន់ និង​ប្រកាស​ឱ្យគេ​ផ្តាច់ជំនួយ​ដែល​ធ្វើឱ្យប៉ះពាល់​ផលប្រយោជន៍​របស់ ប្រជាពលរដ្ឋ​។​
 

ឆ្លៀតឱកាស​នោះ ឯកឧត្តម​ក៏បាន​ស្នើ​ដល់​ថ្នាក់ស្រុក ឃុំ ត្រូវ​បន្ត​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​យកចិត្តទុកដាក់​លើ​ការបម្រើ​សេវា នានា​តាមច្បាប់ ខិតខំ​ដោះស្រាយ​តម្រូវការ និង​បញ្ហា​ប្រឈម​ដោះស្រាយ​និង​កែតម្រូវ​ឲ្យ​បាន​ទាន់ពេល​នូវ​ចំណុច​អសកម្ម សំដៅ​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​ប្រកបដោយ​សុខ​សុវត្ថិភាព និង​ធានាបាន​សន្តិសុខ​ស្បៀង ហើយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូ​ធារ​៕

ចំនួនអ្នកទស្សនា

    19588917

  • ថ្ងៃនេះ361
  • ម្សិលមិញ4771
  • សប្តាហ៍នេះ5141
  • ខែនេះ25211
  • ឆ្នាំនេះ361471
  • សរុប19588917