លោក​ផេ​ន ​សុផល ​ចូលរួម​ពិធី បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​អាចា​រ្យ​វត្ត​ព្រែក​ចង្ក្រាន​

12-July-2016 | ដោយ មែន កំសត់



​កំពង់ចាម​៖​នៅ​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៦​នៅ​ទី​អារាម​វត្ត​វិបស្សនា​រាម​ហៅ​ព្រែក​ចង្ក្រាន ឃុំ​ល្វេ​ស្រុក​កោះសូទិន​មានការ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​អាចា​រ្យ​វត្ត ក្រោម​អធិបតីភាព​លោក​ផេ​ន សុផល អភិបាល​នៃ​គណៈ​អភិបាលស្រុក​កោះសូទិន​។​

​ពិធី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​អាចា​រ្យ​វត្ត​ក៏មាន​ការ​និមន្ត​ចូលរួម​ពី​ព្រះសង្ឃ ពុទ្ធបរិស័ទ ចំណុះជើងវត្ត លោក​លោកស្រី​ជា​សមាជិក ក្រុមប្រឹក្សាឃុំ មេឃុំ ប្រធានការិយាល័យ ធម្មការ​សាសនា​ស្រុក លោក​លោកស្រី អភិបាលរង​ស្រុក​កងកម្លាំង​ទាង​៣  ព្រមទាំង​មេភូមិ​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​

​ក្រោយពី​ស្ដាប់​របាយការណ៍​របស់​លោក គណៈកម្មការ​វត្ត​ចាស់​បាន​អាន​ជូន​នូវ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​វត្ត​នៅក្នុង​ការដឹកនាំ​អណ​ត្តិ​របស់ខ្លួន គោរព​ជូន​គណៈអធិបតី​រួចមក នាឱកាស​នោះ លោក​សាយ ស្រ៊ាង​មេឃុំ​ល្វេ និង​លោក​ហោ​អូន​ប្រធានការិយាល័យ​កិច្ចការ​ធម្មការ​សាសនា​ស្រុក​បានលើកឡើង​និង​បាន​អាន​នូវ​ខ្លឹមសារ ណែនាំ​ក៏ដូចជា​និតិ​វិធី នៃ​ការបោះឆ្នោត ជ្រើសរើស​គណៈកម្មការ​អាចារ្យវត្ត ដែល​ប្រព្រឹត្តិ​រៀបចំឡើង​៣​ឆ្នាំ​ម្ដង ហើយ​លោក​ប្រធានការិយាល័យ​ធម្មការ​សាសនា​ស្រុក បានរៀបចំ​បង្កើត​គណៈ​កម្ម​ការ​និង​សន្លឹកឆ្នោត ដើម្បី​ឲ្យ​ដំណើរការ​នេះ​ប្រព្រឹត្ត​ដោយ​រលូន​និង​ទទួលយកបាន​នូវ​លទ្ធផល ជា​វិជ្ជមាន​។​

​ដំណើរការ​បោះឆ្នោត​បាន​ចាប់ផ្ដើម ប្រកបដោយ​រីករាយ ហើយ​គណៈកម្មការ​បាន​ធ្វើការ​បូកសរុប​នូវ​សម្លេង លទ្ធផល​នៃ​ការបោះឆ្នោត និង​ទទួលយក​ពុំ​មានការ​ប្រកែក​អ្វី​ឡើយ ។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ​លោក ​ផេ​ន​សុផល អភិបាល​នៃ​គណៈ​អភិបាលស្រុក​កោះសូទិន​បានលើកឡើង​ដែរ​ថា​៖​លោក​សូម​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ​អាចារ្យ បាន​សហការ​និង​ព្រះគ្រូ​ចៅអធិការ វត្ត​រួម​នឹង ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ដែល​បាន​ចូលរួម​សកម្មភាព​ការអភិវឌ្ឍ លើ​វិស័យ​ពុទ្ធសាសនា​បានល្អ​ប្រសើរ ដែលជា​សាសនា​របស់​រដ្ឋ លោក​អ​ផិ​បាល​ក៏​ស្នើ​ដល់​គណៈកម្មការ​ដែលជា​ប់​ឆ្នោត​ថ្មី ត្រូវខិតខំ សកម្មភាព ដឹកនាំ​វត្ត ឲ្យ​បានល្អ សហការ​និង​អាជ្ញាធរ សមត្ថកិច្ច ពេល​មាន​សកម្មភាព​អសន្តិសុខ​ដែល​កើតមានឡើង​ជាយថាហេតុ  ត្រូវ​ចេះ​រួបរួមសាមគ្គី​ផ្ទៃក្នុង ប្រកបដោយ​ប្រសិទ្ធភាព តាម​ផែន​ការនែនាំ​របស់​ក្រសួង​ធម្មការ​និង​រាជរដ្ឋាភិបាល ។​

 បន្ទាប់មក លោក​អភិបាល ក៏បាន​នាំយក​ទៀន​ព្រះវស្សា ព្រមទាំង​ទេយ្យទាន និង​ថវិកា មួយចំនួន​ដែលជា​ការឧបត្ថម្ភ​រប​ស់​ឯកឧត្តម​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កោះសូទិន​ប្រគេន​ជូន​ព្រះ​តេជគុណ​ដែល​គង់​នៅចាំ​ព្រះវស្សា​នាឱកាស​នោះ​ផងដែរ​៕​អត្ថបទ​៖​សីហា​

ចំនួនអ្នកទស្សនា

    19587457

  • ថ្ងៃនេះ3681
  • ម្សិលមិញ4091
  • សប្តាហ៍នេះ3681
  • ខែនេះ23751
  • ឆ្នាំនេះ360011
  • សរុប19587457