កំពង់ងចាម៖នៅព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៦ ឯកឧត្តម ទន់ សារ៉ាត អគ្គនាយក វិទ្យុជាតិកម្ពុជានិងសហការី ឯកឧត្តមជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងជាប្រតិភូអមក្រសួងព័ត៌មាន បានអញ្ជើញប្រគេនទៀនវស្សាដល់វត្ត ពង្រ ស្ថិតនៅឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងជួបសំណេះសំណាលជាមួយក្រុមការងារចុះជួយឃុំពង្រ និងបងប្អូនប្រជាពលរដ្ឋផងដែរ។
ពិធីជួបសំណេះសំណាលនេះមានវត្តមានចូលរួមពីលោកផេន សុផលអភិបាលស្រុក លោកហេង ហ៊ុនប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីសលាស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងទាង៣ មេភូមិនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ក្នុងពិធីនោះឯកឧត្តម ទន់ សារ៉ាត អគ្គនាយក វិទ្យុជាតិកម្ពុជានិងសហការី ឯកឧត្តមជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមសំណេះសំណាលជាមួយក្រុមការងារចុះជួយឃុំពង្រ អាជ្ញាធរស្រុក មន្ត្រីរាជការស្រុក និងបងប្អូនប្រជាពលរដ្ឋផងដែរ ប្រកបដោយភាពកក់ក្ដៅ ឯកឧត្តមបានពានាំនួវការសួរសុខទុក្ខពីសំនាក់ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានដែលជាក្រុមការងាររបស់ថ្នាក់ កណ្ដាលប្រចាំស្រុកកោះសូទិនផងដែរ។
ក្រោយពីការសំណេះសំណាលចប់ឯកឧត្តមក្រុមការងារក៏បានប្រគេនទៀនវស្សានិងបច្ច័យកសាងដល់ព្រះសង្ឃនៅវត្តគន្ធាបុរាមពង្រ ស្រុកកោះសូទិននាឱកាសនោះផងដែរ៕