ព្រៃវែង៖នៅរសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៦លោកជំទាវ កែ សួនសុភី ឧត្តមភរិយា ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង; លោក ជំទាវ ជា ផល្គុន ឧត្តមភរិយា ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និង លោកជំទាវ លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង ជាមួយក្រុមការងារ បាននាំយកទ័យទាន និងសំភារៈឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ត តាង៉កទន្លេ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្ដាល មានដូចជា៖ ទៀនវស្សាចំនួន ១ គូ, ទឹកក្រូច ០៣ កេស, មី ១៥ កេស, ត្រីខ ១៥កេស, អង្ករ ២ បេ, ស្លាតក់ ០៥ បន្លុង១ឈុត, ផ្លែឈើ១កន្រកធំ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធវីតាល់ ៣កេស, ទឹកសុទ្ធធម្មតា ៨ យួរ, ប្រគេនព្រះសង្ឃ ៧អង្គ ២២០,០០០៛, បច្ច័យកសាង ៦៤០,០០០៛, លោកតា លោកយាយ ៣០នាក់ ម្នាក់ៗទទួលបាន ថវិកា ១០,០០០៛ផងដែរ៕