ព្រៃវែងៈនៅព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៦ឯកឧត្ដមជ្រា សុចិន្ដាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្នៅទី2 និង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាលបាននាំយកសម្ភារៈមកវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ហើយនិមន្ដព្រះសង្ឃមកពីឃុំព្នៅទី2 និង ឃុំជ្រៃឃ្មុំ មានចំនួន10 វត្ដ។
ពិធីជួបសំណេះសំណាលនេះមានវត្តមានចូលរួមពីលោក អភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីសលាស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងទាង៣ មេភូមិនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ក្នុងពិធីនោះ ឯកឧត្ដមជ្រា សុចិន្ដាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានិងសហការីបាន សំណេះសំណាលជាមួយក្រុមការងារចុះជួយឃុំស្រុក អាជ្ញាធរស្រុក មន្ត្រីរាជការស្រុក និងបងប្អូនប្រជាពលរដ្ឋផងដែរ ប្រកបដោយភាពកក់ក្ដៅ ឯកឧត្តមបានពានាំនួវការសួរសុខទុក្ខពីសំនាក់សម្ដេចក្រឡាហោម ដែលជាក្រុមការងាររបស់ថ្នាក់ កណ្ដាលប្រចាំខេត្តនិងក្រុមការងារប្រចាំស្រុក ផងដែរ។
ក្រោយពីការសំណេះសំណាលចប់ឯកឧត្តមក្រុមការងារក៏បានប្រគេនទៀនវស្សានិងបច្ច័យកសាងដល់ព្រះសង្ឃនៅវត្តគន្ធាបុរាមពង្រ ស្រុកកោះសូទិននាឱកាសនោះផងដែររួមមាន៖វត្តនីមួយៗទទួលបាន សម្ភារៈ 1. ទៀនវស្សា2ដើម/2. ទឹកសុទ្ធ 1 កេស/3. ទឹកក្រូច 1កេស/4. មី ចំនួន15 កេស/5. ត្រី ខ 6 កំប៉ុង/6. ទឹកដោះគោ10កំប៉ុង/7. ប្រេងឆា1ដបធំ/8. ស្កសរ1កញ្ចប់/9. ទឹកត្រី+ ទឹកស៊ីអ៊ីវ4យួ/10. ស្កគ្រាប់1កញ្ចប់ធំ/11. តែ1កញ្ចប់ធំ /12. ប្រគេនបច្ចយ័1វត្តចំនួន 100.000រៀល និងប្រគេនដល់វត្តប្រាសាទសំរាប់កសាង ចំនួន500.000រៀលផងដែរ .៕