ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១៨ ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និមន្តជាអធិបតីអង្គប្រជុំ ស្តីពីការពង្រឹងការគ្រប់វត្តអារាមនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពិធី នេះដែរមានវត្តមាន និមន្តចូលរួមពី មន្ត្រីសង្ឃ មន្ទីរ ធម្មការសាសានា រាជធានីភ្នំពេញ លោកតំណាងអភិបាល នៃគណៈអភិបាលខណ្ឌ ប្រធានក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មេភូមិ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្រី្តរាជការ ពុទ្ធបរិសទ័ជាច្រើន នាក់ផងដែរ។
ក្រោយពី តំណាងអភិបាល នៃគណៈអភិបាលខណ្ឌបានប្រគេននូវរបាយការណ៍ថ្វាយជូនដល់ បរិស័ទ ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញស្ដីពីវិវឌ្ឍនភាពលើការដឹកនាំសកម្មភាពលើវិស័យពុទ្ធសាសនា ក្នុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ការកសាងសមិទ្ធិនានា និងថវិកា ឧបត្ថម្ភពីសប្បុរសជន នានាក្នុងស្រុក និងក្រៅស្រុក បានរួបរួមសាងសង់ផ្នែក ពុទ្ធចក្រ សំដៅលើកកំពស់ និងបង្កើនចំណេះដឹងដល់មន្ត្រីសង្ឃ ព្រះសង្ឃ ឲ្យបានយល់ដឹងបន្ថែម នូវព្រះធម្មវិន័យ របស់ព្រះសាសនាដែលជាសាសនារបស់រដ្ឋ និងការថែរក្សាបានប្របពៃណីទំនៀមទំលាប់បានល្អប្រសើរ ក្នុងសង្គមជាតិ។
នាឱកាសនោះ ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញបានមានពុទ្ធដិកា សម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធរខណ្ឌ សង្កាត់ រួមនិងមន្ត្រីដែលពាក់ព័ន្ធ ខិតខំគៀងគរប្រមូលបច្ច័យរួមរួមគ្នាសាងសង់នៅគ្រប់វត្តអារាមនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រះគ្រូ ក៏សូមអំណរព្រះគុណ ចំពោះការយកចិត្តទុកដាក់លើវិស័យសាសនា ដើម្បីអប់រំទូន្មានដល់កូនចៅជំនាន់ក្រោយនិងជាទីអារាមសម្រាប់ ផ្ដល់នូវចំណេះផ្នែកធម្មវិន័យដល់ព្រះសង្ឃនិងពុទ្ធបរិស័ទឲ្យជៀសផុត អំពើអបាយមុខទាំងពួង ហើយទីងារាមជាកន្លែងបណ្ដុះបណ្ដាល ចំណេះដឹងលើផ្នែកសាសនាដែលជាសាសនាព្រះពុទ្ធបរមគ្រូនៃយើង និងលើកកំពស់សាសនាក្នុងសង្គមជាតិបានមួយកម្រិតថែមទៀត៕