ឧត្តរមានជ័យ៖នេះជាលើកទី០៧ហើយ ដែលតាជីយាយជីឃុបឃិតគ្នា ដេញព្រះគ្រូចៅអធិការ វត្តកុសលសានជ័យហៅវត្តត្រាំប៉ោង ភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យពីវត្ត។ជាក់ស្តែងកាលពីថ្ងៃទី២២ខែ មិថុនា យាយរីដែលគេដឹងថាជាចាស់ជើងខ្លាំងបាន និមន្ដសង្ឃ០៤អង្គ ឆាន់តាមផ្ទះ ហើយក៏ដឹកព្រះសង្ឃទៅវត្តអនុគុណ ដើម្បីប្ដឹង លោកគ្រូចៅអធិការ សុខសាវុធ គ្រូចៅអធិការ វត្តកុសលសានជ័យហៅវត្តត្រាំប៉ោង។នៅ ថ្ងែទី២៦មិនថុនាព្រះអង្គ សុខមន្នី ព្រះអនុគុណស្រុកបាន និមន្ដព្រះតេជគុណ សុខសាវុធទៅជួប។ ពេលព្រះអង្គទៅដល់ ព្រះតេជគុណ សុខមន្នីអនុគុណមិនមានសង្ឃដិការអីច្រើនទេគឺបញ្ជារ ឲ្យព្រះតេជកុណសុខសាវុធនិមន្ដចេញពីវត្ត ត្រាំប៉ោងតាមពាក្យបណ្តឹង។លោកតាមន្នី មានសង្ឃដិការថា លោកសង្ឃ០៤អង្គ ទុកឲ្យនៅចាំវស្សា វត្តនេះហើយ ចេញវស្សារួច ព្រះអង្គបញ្ជូនឲ្យទៅរៀននៅខេត្ត។ករណីនេះ លោកតាវុធមានសង្ឃដិការសួថា ៖តើអាត្មាខុសអី មកឲ្យអាត្មាចេញពីវត្ត? សុំព្រះគ្រូរកកំហុសអាត្មាឲ្យ ឃើញសិន។ បើអាត្មាមានកំហុសមែនអាត្មានិមន្ដចេញ។ក្រុម ពួក យាយរីឆ្លើយថា មិនបាច់បាច់សួរកខុសត្រូវអីទេ កុំឲ្យព្រះអង្គ ខ្មាស់គេនិមន្ដចេញពីវត្តទៅ។ករណីនេះ ព្រះអង្គសុខមន្នីអនុគុណស្រុក ត្រូវបានមហាជនចោទថា អសមត្តភាព និងសង្ស័ប្រព្រឹត្តអំពើពុករលួយផងព្រោះលោក គ្មានរកហេតុផលអ្វីទាំងអស់ ។
នៅថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៦ មានកិច្ចប្រជុំមួយដោយមានលោកតាមន្នី ហៅតាម្លូ និងមានមន្ត្រីធម្មការស្រុក ចូលរួមសរុបជាង៣០នាក់។ ពេលលោកតាមន្នី បើកអង្គប្រជុំសួថា បើមិនគាំទ្រលោកតាវុធទេ ឲ្យលើកដៃ ពេលនោះលើកអ្នកចូលរួមបានលើកដៃព្រើងព្រាត ។ពេលនោះ មានឈ្មោះហឿនឡើងជុំទាស់សួរថាលោកតា វុធខុសអី? គ្មានអ្នកណាឆ្លើយទេ បែជានិយាយរកស្តាប់គ្នាមិនបាន អង្គប្រជុំក៏បិទទៅវិញដោយ គុំនុំ ។បន្ទាបើមកទៀតនៅអំឡុងថ្ងៃទី១៣ -១៤ខែកក្កដា ពួកយាយរី កៀគរអ្នកស្រុកឲ្យ ផ្ដិតមេដៃបាន១៧៥ ស្នាមមេដៃ។
តាមពត៏មានឲ្យដឹងថាស្នាមមេដៃមានភាពមិនប្រក្រតីដោយ មួយគ្រួសារមាន គ្នា០៨អ្នកគឺផ្ដិតទាំអស់ ហើយអ្នកណាមិននៅផ្ទះមានអ្នក ផ្ដិតជុំនួស ។ថ្ងៃទី១៧ខែដដែល លោកតាមន្នីហៅតាម្លូ ធ្វើលិខិតមួយច្បាប់ ចុះថ្ងៃទី១៧ កក្កដាឲ្យលោកតាវុធរកវត្តផ្សេងគង់ នៅមុនចាំវស្សាពីថ្ងៃ។ករណីនេះ គ្រួសា និងអ្នកគាំទ្រព្រះអង្គសុខសាវុធចៅអធិការវត្តកើតទូកមិនសុខចិត្តបាន ស្រែករកយុត្តិធ័ម ។ថ្ងៃទី១៨យាយរី តាផល្លា តាង៉យ តាសៀក និងបក្សពួកបាននាំគ្នាទៅដង្ហែរព្រះសង្ឃ ០៤អង្គមកចូលវត្តត្រាំប៉ោងវិញ។
នៅថ្ងៃទី១៩កក្កដាភ្នាក់ងារសាពត៏មាន កាសែតមាតុភូមិ និងអ្នកការសែត អង្គភាពផ្សេងបី ទៀតបានសុំសម្ភាសន៍ លោកសង្ឃ០៤អង្គ បានបន្តិច្ ស្រាប់តែមានឈ្មោះ ម៉ោកមានមក ស្រែកឡូឡាប្រម៉ាថ ឌៀលអ្នកការសែត ធ្វើចក្ររឹកដូចជាជនពាលប្រចាំវត្ត។ ឯចំណែកលោក ហូខ្លួនជាសង្ឃ ស្ទុះទៅទងស្គប្រកាសអាសន្ន ធ្វើខ្លួនដូចក្មេងស្ទាវ ។ ឈ្មោះវ៉ានភេទស្រី ស្រែកជុំទាលចង់អាយះមាត់។ករណីនេះលោកវឿនមេភូមិត្រាំប៉ោង ខាងត្បូង ឲ្យដឹងថាលោកមិនដឹងទេ។លោកប្រុសមេ ភូមិត្រាំប៉ោងខាងជើង ឲ្យដឹងថាលោកអាណិត ព្រះអង្គសុខសាវុធណាស់លោកបន្តថា លោកសង្ឃឈ្មោះ ហូមិនចេះអក្ស មិនចេះធម័ ធ្វើរឹកច្រង៉េង ច្រង៉ាងមិន
ស្ដាប់អ្នកណាឡើយ។ លោកប្រុសទាមទាឲ្យផ្សឹក លោកហូនេះចេញពីវត្ត។
អ្នកស្រីថោង សារី មេឃុំព្រះប្រឡាយឲ្យដឹងថា ស្នាមមេដៃអ្នកស្រីមិនទទួលទេ ឲ្យអាចារ្យយកទៅវិញ អ្នកស្រីមានការសោកស្ដាយ មិនគួណាពួក យាយតាអស់ណឹងធ្វើបែបនេះ។
ព្រះសុខមន្នីអនុគុណ ពេលសួរថាហេតុអី ព្រះអង្គចេញលិខិត ឲ្យលោកតាវុធចេញពីវត្ត ព្រះអង្គឆ្លើយថា ឲ្យលោកវុធចេញសិនទៅពីព្រោះអី យាយតានៅវត្តត្រាំប៉ោង សម្បូមនុស្សអាក្រក់ ក្រែងវាទៅជេប្រម៉ាទព្រះសង្ឃឫមួយពួកវាសម្លាប់ព្រះសង្ឃ អ្នកណាទទួលខុសត្រូវ ?។ ពេលសួរថាព្រះអង្គទុកសង្ឃ ០៤អង្គឲ្យចាំវស្សាវត្តព្រះអង្គ ម៉េចបានព្រះអង្គចូលរួមដង្ហែរ យកទៅវត្តត្រាំប៉ោងវិញ?។ ព្រះអង្គឆ្លើយថាអាត្មាមិនដឹងទេ ។លោក០៤អង្គមក ដោយសារ យារី និងអាចារ្យ អាយកទៅវិញ ក៏ពួកគេអស់ណឹង ព្រះអង្គមិនដឹងទេ។
ព្រះអង្គ មុំសាយ សារមុ សង្ឃស្រុក ឲ្យដឹងថា ពួកតាៗ យាយៗ ធ្វើខុសធ្ងុន់ណាស់ បំផ្លាញសាសនារបស់រដ្ឋ អ្នកណាក៏មានសិទ្ធិ ប្ដឹងពួកអស់ណឹងបានដែរ។រឿង ព្រះសង្ឃទុកឲ្យព្រះសង្ឃជាអ្នកដោះស្រាយ ពួកអ្នកឯងធ្វើដោយបំពាន លើព្រះសង្ឃ។
លោកសុខប្រធាន ធម្មការសាសនាស្រុកត្រ ពាំងប្រាសាទឲ្យដឹង ព្រះសង្ឃ០៤អង្គ ឲ្យចាំវស្សាបណ្តោះអាសន្ន ពេលចេញវស្សា មានផែនការថ្មី ។អាចារ្យចាស់ៗ មិនឲ្យឈ រឈ្មោះធ្វើអាចារ្យទៀតទេ។
ឯយាយរីអ្នកដឺកនាំចលនាដញចៅអធិការចេញពីវត្តបាន ឲ្យដឹងតាមទូរសព្ទ័ថា លោកវុធ មានកំហុស០៦ចំណុច៖ ០១ដើរបិណ្ឌបាទមិនបានប្រាប់អាចារ្យ។ ០២បានប្រាក់ហើយ ចំណូលចំណាយមិនប្រាប់អាចារ្យ។ ០៣ឲ្យលុយអាហឿនខ្ចី។
០៤ជេបញ្ចោអាស។ ០៥យាយរី ណែនាំញោមលោកវុធ បែជាលោកវុធរកប្ដឹងគាត់វិញ។ ០៦លោកតាវុធដើរបិណ្ឌ ញោមលោក វុធតេឲ្យវេប្រាក់ធ្វើផ្ទះ។ ពេលសួថា អុំនិយាយបែបនេះមានអ្វីសំអាងទេ?។ យាយរីនិយាយថា មិនមានទេឲ្យអ្នកកាសែតដើរសួរគេទៅ ។យារី
បន្តថាគាត់ហ៊ាននិយាយ ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។
លោកតាសុខសាវុធចៅអធិការវត្តបាន ឲ្យដឹងថាព្រះអង្គសុំឆ្លើយបដិសេធទាំងស្រុង។ ព្រះអង្គធ្វើអ្វីៗតែងតែពិគ្រោះជាមួយញោម ផល្លា តាសៀក តាង៉យខានចូលវត្តច្រើនខែហើយ ។ ព្រះអង្គបន្តថា នេះជារឿងអាយុត្តិធម័បំផុតសម្រាប់លោក។ ព្រះអង្គអំពាវនាវ ដល់មន្ត្រីពាក់ពាន់ជួយផ្ដល់យុត្តិធម័។នេះជាលើកទី០៧ហើយ ដែលតាៗ យាយៗនាំគ្នា កម្ចាត់ លោកគ្រូចៅអធិការ ចេញពីវត្តដោយហឹង្សាចាប់ តាំងពីឆ្នាំ២០១២មកម្លេះ។