ព្រៃវែង៖នាព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០១៦ បុណ្យផ្កា រស្មីសាមគ្គី របស់ស្រុកស៊ីធរកណ្តាល ត្រូវបានផ្តួចផ្តើមឡើងដោយ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្ដព្រៃវែង ឯកឧត្តម កង សុខន ប្រធានក្រុមការងារស្រុកស៊ីធរកណ្តាល ឯកឧត្តម លោកជំទាវ ក្រុមការងារឃុំ គណ:អភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកំលាំងទាំង៣ មន្ត្រីរាជការ ទូទាំងស្រុក និងបងប្អូនប្រជាជនយើងទូទាំងស្រុកស៊ីធរកណ្តាល ដោយបានចូលរួម និងដង្ហែរនាំយកនូវបច្ច័យចំនួន ៨,៤០០,០០០៛ ជូន វត្តសិរីពោធីសាគរ ហៅវត្តកោងស្រែ ភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ។
តាំងនាមអោយព្រះចៅអធិការវត្ត គណកម្មការវត្ត ពុទ្ធបរិស័ទជុំវិញវត្តលោក ម៉ននី បណ្ឌិតអភិបាលស្រុកក៏បាន គោរពនិងថ្លែងអំណរ អរគុណ ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពលៈ កុំបីឃ្លាតក្លៀតឡើយ ៕