ភ្នំពេញ ៖ ដើម្បីចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំពី សាច់ញាតិនៃព្រះសព ព្រះមុនីកោសល្យ កិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ជាព្រះចៅអធិការវត្តទួលសុវណ្ណារាម និងជាសមាជិកថេរៈសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា នោះ ក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត បាននាំយកបច្ច័យជាសម្ភារៈ និងថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិតទៅចូលបុណ្យព្រះសពនាព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងវត្ត ទួលសុវណ្ណារាម ហៅវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
នាឪកាសនោះដែរ ៖ ក្រុមការងារសមាគម បានគោរពវិញ្ញាណក្ខន្ធព្រះសព និង សម្តែងការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែង ជាមួយសាច់ញាតិនៃព្រះសពហើយ ក៏សូមបួងសួងអោយព្រះវិញាណក្ខន្ធព្រះអង្គ ទៅកាន់បរលោកកុំបីឃ្លៀងឃ្លាតឡើយ និង សូមអោយកុសលផលបុណ្យដែលបានធ្វើ ចូរកើតមានដល់សមាជិកនៃសមាគមទាំងអស់ ជាពិសេស យុវជន យុវនារី ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសទទួលបាននូវ បុណ្យកុសល ស្មើៗគ្នា ។ បញ្ជាក់ផងដែរថា៖ បច្ច័យនិង សម្ភារៈ ដ៏ថ្លៃថ្លា រួមមាន ថវិកាចំនួន 0១ ពាន់ដុល្លារ និងអង្ករចំនួន 0២ តោន ផងដែរ៕