ស្វែងយល់លទ្ធិព្រាហ្មណ៍ក្នុងសង្គមខ្មែរ

02-January-2017 | ដោយ ពល បញ្ញា

សាសនាព្រាហ្មណ៍​បាន​ចូលមក​ចាក់​ឬ​ស​យ៉ាងជ្រៅ​នៅក្នុង​សង្គម​ខ្មែរ​តាំងពី​យូរយារ​ណាស់​មកហើយ ហើយ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​នៅក្នុង​សតិអារម្មណ៍​របស់​ប្រជាជន​ខ្មែរ ដោយ​បន្សល់ទុក​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណី​ផ្សេងៗ​នៅក្នុង​សង្គម​ខ្មែរ​។ ការរីកចម្រើន​នៃ វិទ្យាសាស្ត្រ​ដែលជា​ផល​រួម​នៃ​ពលកម្ម​ខាង​ខួរក្បាល​និង​ពលកម្ម​ខាង​រូ​បង​រាងកាយ​របស់​មនុ​ស្សមា​ន​សន្ទុះ​ជឿនលឿន​យ៉ាងខ្លាំង​ក្លា​នៅលើ​ពិភព​នៃ​ព្រហ្មញ្ញសាសនា​ដែល​បាន​ដក់​ជាប់​នៅក្នុង​សតិអារម្មណ៍ ព្រមទាំង​ជំនឿ​ទំនៀមទម្លាប់​មួយចំនួន​ដែរ​។​


​ក​. ផ្នែក​ជំនឿ​
​សាសនាព្រាហ្មណ៍​បានធ្វើ​ឲ្យ​ប្រជារាស្ត្រ​យើង​នា​សម័យបុរាណ មាន​ជំនឿ​លើ​អាទិទេព ខ្មោច​ព្រាយ បិសាច អាប​ធ្មប់​។​ល​។ ដើម្បី ទប់ទល់​នូវ​អ្វី​ដែលជា​ភាព​អស្ចារ្យ​គេ​ស្វែងយល់​មិន​ដល់ គេ​ត្រូវតែ សិក្សា​មន្តអាគម​សែនព្រេន​បន់ស្រន់ ក្នុង​គោលបំណង​សុំ​ឲ្យ​សម្រេច​នូវ​បំណង​អ្វីមួយ​។​
​ខ​. ទំនៀមទម្លាប់​ប្រពៃណី​
* នៅក្នុងពេល​បុណ្យទាន​ផ្សេងៗ​គេ​តែងតែ​នាំគ្នា​ធ្វើ​នំអន្សម នំគម​។ ល​។ ទាំងអស់នេះ​ក៏មាន​ជាប់​ឥទ្ធិពល​ព្រាហ្មណ៍​សាសនា​ដែរ ពោល គឺ​រំលឹក​ដល់​លិង្គព្រះឥសូរ និង​យោនី​នាង​ឧបមា​។ ក្រៅពីនេះ​គេ​ឃើញ មាន​រៀប​ស្លាធម៌ដូង លិង្គ ព្រះ​ឥសូរ​។​
* នៅពេល​រៀប​អាពាហ៍ពិពាហ៍ មានការ​ទស្សន៍ទាយ​មើល​វេលា ធ្វើ រាន​ទេព្តា សែន​ក្រុង​ពាលី​…​។​
* នៅក្នុង​ពិធី​បូជាសព រំកិល ហែរ​និង​បញ្ចុះសព សុទ្ធតែ​តាម​ក្បួន ខ្នាត​ទាំងអស់​។​
* ការព្យាបាល​ដោយ​ស្តោះ ផ្លុំ ប្រើ​មន្តអាគម​។​
* ពិធី​កោរ​ជុក ក៏ដូចជា​ពិធី​ហៅ​ព្រលឹង ជញ្ជាត់ព្រលឹង​។​
​គ​. សិល្បៈ​


​ប្រាសាទ​មួយចំនួន គេ​កសាង​ដើម្បី​ឧទ្ទិស​ដល់​អាទិទេព ក្នុង​ព្រាហ្មណ៍ សាសនា​។​
​ចម្លាក់​នៅតាម​ប្រាសាទ ជា​ចម្លាក់​តាម​លំនាំ​រឿង​រាមាយណៈ​មហាភារតៈ ឬ​ការកសាង​លិង្គ ព្រះ​ឥសូរ តែម្តង​។​
​ឃ​. អក្សរសិល្ប៍​៖ (​មើល​អក្សរសិល្ប៍​ក្នុង​ព្រាហ្មណ៍​សាសនា​)
​មាន​អត្ថបទ​អក្សរសិល្ប៍​ជាច្រើន​ដែលមាន​ទំនាក់ទំនង​នឹង​ព្រហ្មញសាសនា​ពោលគឺ​ដកស្រង់យក​ជំនឿ​ផ្សេងៗ​ក្នុង​លទ្ធិព្រាហ្មណ៍​មក​រៀបរាប់​ពន្យល់​បង្ហា​ញ​ហេតុផល​ម្យ៉ាងវិញទៀត​មាន​លើកយក​តួអង្គ​អច្ឆរិយៈ​និង​ហេតុការណ៍​អច្ឆរិយៈ​មក​បង្ហាញ​ទៀត​។ ប្រភេទ​អក្សរសិល្ប៍ បែបនេះ​យើង​ហៅថា “​ចលនា​អក្សរសិល្ប៍ ព្រាហ្មណ៍​និយម​” ជាអាទិ៍​រឿង​រាមកេរ្តិ៍ រឿង​ជិនវង្ស រឿង​រតនា​វង្ស​ជាដើម​។​

ចំនួនអ្នកទស្សនា

    19474927

  • ថ្ងៃនេះ481
  • ម្សិលមិញ2971
  • សប្តាហ៍នេះ11631
  • ខែនេះ70071
  • ឆ្នាំនេះ247481
  • សរុប19474927