ភ្នំពេញ៖នៅព្រឹក ថ្ងៃប្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ នេះសម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សមាជិកថេរសភា នៃព្រះពុទ្ធសាសន នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណខណ្ឌសែនសុខ ជាសម្តេចព្រះចៅអធិការវត្តសំរោងអណ្តែត បាននិមិន្តចែកអំណោយដល់គ្រួសារ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យនៅ ភូមិក្រុងថ្មី សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ ខ្លុយខ្មែរ ០១