កាលពីថ្ងៃ ទី ២៦ ខែកញ្ញា ផ្សារទំនើបមួយនៅក្នុងខេត្ត Guangxi ប្រទេសចិន បានរៀបចំឆាកបង្ហាញម៉ូដដែលមានប្រវែងប្រមាណ ៥០ម។ នៅលើឆាកនោះបានរៀបឥដ្ឋធ្វើពីមាស ២៤០ ដុំ ដោយក្នុងមួយដុំមានទម្ងន់ ១ គីឡូ។ ទស្សនិកជនឆ្លងកាត់ជាច្រើនបានចោមរោមថតរូបនិងនិយាយពីកម្មវិធី នេះដោយសារតែការចង់ដឹងពីកម្មវិធីដ៏ប្លែកនេះ។
មិនត្រឹមតែខោអាវក្នុងតែប៉ុណ្ណោះទេដែលបានធ្វើឡើងពីមាស សូម្បីតែឆាកដែលមានប្រវែង ៥០ ម៉ែត្រនោះក៏ត្រូវបានច្នៃឡើងដោយបញ្ចូលមាសដែរ។
កំឡុងពេលដែលតារាម៉ូដែលកំពុងតែដើរលើឆាក មានសន្តិសុខជាច្រើនបានឈរយាមដោយបារម្ភពីសុវត្ថិភាពរបស់តារា ម៉ូដែលក៏ដូចជាខោអាវក្នុងស្រោបមាសនេះផងដែរ។
តាមគេហទំព័រ QQ បានឲ្យដឹងថា ខោអាវក្នុងពិសេសនេះត្រូវបានស្រោបដោយមាសសុទ្ធទម្ងន់ ១.២ គីឡូ និងមានតម្លៃ ៣០ ម៉ឺនយាន់ (ប្រមាណ ៥ ម៉ឺនដុល្លារ)។ ជាមួយនឹងឈុតខោអាវក្នុងនេះ របាំងមុខរបស់តារាម៉ូដែលក៏ត្រូវបានធ្វើឡើងពីមាសដែរ។
មុននឹងមានកម្មវិធីនេះ ប្រទេសចិនក៏ធ្លាប់បង្ហាញពីការបង្ហាញម៉ូដខោអាវក្នុងធ្វើពីមាស ជាច្រើនដងមកហើយ។ កាលពីខែ មិថុនា កន្លងទៅតារាម៉ូដែលជាច្រើនបានបង្ហាញម៉ូដខោអាវក្នុងស្រោបមាសមាន តម្លៃឡើងដល់ ៤០ ម៉ឺនយាន់(ប្រមាណ ៦ ម៉ឺនដុល្លារ)នៅក្នុងខេត្ត Zhengzhou៕
ប្រភព៖ QQ , sabay