បណ្ដាញ សង្គម Facebook បានប្រកាសនៅថ្ងៃនេះថា នឹងអាចឲ្យអ្នកប្រើប្រាស់របស់ខ្លួនដាក់ Profile Picture ជារូបភាពមានចលនាបានក្នុងពេលឆាប់ៗខាងមុខនេះ។
កញ្ញា Aigerim Shorman និង លោក Tony Hsieh ប្រធានគ្រប់គ្រងផ្នែកផលិតនៃបណ្ដាញសង្គម Facebook បានលើកឡើងថា គោលបំណងនៃការបង្កើតមុខងារនេះគឺដោយសារតែមុខងារ Celebrate Pride ដែលបណ្ដាញសង្គមមួយនេះធ្លាប់បានដាក់ឲ្យប្រើប្រាស់កន្លងមកគឺ ទទួលបានការគាំទ្រខ្លាំង។ Celebrate Pride គឺជាមុខងារសម្រាប់ផ្លាស់ប្ដូរ Filter របស់ Profile Picture ក្នុងន័យគាំទ្រការអនុញ្ញាតឲ្យមានច្បាប់រៀបការមនុស្សស្រលាញ់ភេទ ដូចគ្នា។
ការប្រើប្រាស់មុខងារ Celebrate Pride ដែលមានចំនួនដល់ទៅ២៦លាននាក់ធ្វើឲ្យក្រុមហ៊ុនបានដឹងថា Profile Picture មិនមែនជារូបភាពធម្មតាមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីរឿងពិតរបស់មនុស្សម្នាក់ និងបង្ហាញពីធាតុពិតរបស់ពួកគេ។ ហេតុនេះហើយទើបក្រុមហ៊ុនសម្រេចចិត្តបង្កើតមុខងារថ្មីនេះឡើង ដើម្បីឲ្យអ្នកប្រើប្រាស់អាចបង្ហាញពីខ្លួនគេឲ្យបានកាន់តែ ទូលំទូលាយជាងមុន។
Facebook ក៏នឹងអាចឲ្យអ្នកកំណត់ Profile Picture បណ្ដោះអាសន្នមួយ ដែលនឹងត្រលប់ទៅកាន់ Profile Picture ដើមវិញក្នុងរយៈពេលកំណត់ណាមួយ។ មុខងារនេះឌីហ្សាញឡើងដើម្បីឲ្យអ្នកប្រើប្រាស់អបអរសាទរថ្ងៃកំណើត ឬថ្ងៃ
ពិសេសអ្វីមួយ និងអាចឲ្យអ្នកដទៃដឹងថា នេះជាថ្ងៃកំណើតរបស់គេតាមរយៈ Profile Picture បណ្ដោះអាសន្ននេះ។
Facebook ក៏បានកែសម្រួលការបង្ហាញ Profile លើទូរសព្ទផងដែរ គឺ Profile នឹងផ្លាស់ប្ដូរមកស្ថិត នៅចំណុចកណ្ដាលវិញ។
គួរបញ្ជាក់ថា Facebook បានដាក់ឲ្យអ្នកប្រើប្រាស់ iPhone មួយចំនួនតូចដែលស្ថិតនៅក្នុងប្រទេសអង់គ្លេស និងរដ្ឋ California ប្រើប្រាស់មុខងារទាំងនេះដំបូងគេ ហើយគ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងតំបន់ផ្សេងទៀតក្នុងពេល ក៏ខ្លីខាងមុខ៕
ប្រភព៖ DailyMail , sabay