នៅថ្ងៃទី៣ ខែតុលានេះ បុគ្គលិកក្រុមហ៊ុន Google នឹងរៀបចំវេទិកាដើម្បីពិភាក្សាកែសម្រួលភាសាខ្មែរឲ្យប្រើប្រាស់ បានត្រឹមត្រូវនៅលើ Google។ ប្រិយមិត្តទាំងអស់អាចចូលរួមពិភាក្សាបានដោយសេរី ដើម្បីជួយកែសម្រួលភាសាខ្មែរទាំងអស់គ្នា។
កម្មវិធីនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង៩ព្រឹក នៅឯសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងម្ដងទៀតនៅវេលាម៉ោង៣ល្ងាច នៅឯសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ បច្ចុប្បន្ននេះ ថ្វីត្បិតគេអាចបកប្រែភាសាខ្មែរតាម Google Translate បាន ប៉ុន្តែការបកប្រែពុំត្រឹមត្រូវឥតខ្ចោះនោះទេ នៅមានបញ្ហាខុសវេយ្យាករណ៍ និងបរិបទជាច្រើន។
អ្នកចង់ចូលរួមគ្រាន់តែមានត្រឹមទូរសព្ទ Smartphone, Tablet ឬកុំព្យូទ័រ គឺអាចចូលរួមបាន ដោយមិនចាំបាច់ចេះភាសាអង់គ្លេសក៏បានដែរ ៕
ទាក់ទងតាមទូរសព្ទលេខ 093 922 299។
ប្រភព៖ sabay