អ្នកអាចទទួលបានមិត្តភក្តិបន្ថែមទៀត តាមរយៈការស្គាល់មនុស្សមួយចំនួន នៅកន្លែងផ្សេងៗដែលមានការប្រមូលផ្តុំគ្នាដូចជា ៖
• ការចូលរួមកម្មវិធី នៅក្នុងសហគមន៍ដូចជា ការបោះឆ្នោត ការបោសសម្អាតតំបន់ធម្មជាតិណាមួយ និងសកម្មភាពមួយចំនួនផ្សេងទៀត ដូចជា ការប្រណាំងរថយន្ត ការដើរកំសាន្តនៅតាមសួន ការអានសៀវភៅ ឬការធ្វើគ្រឿងសិប្បកម្មមួយចំនួនទៀត។
• ការស្ម័គ្រចិត្ត ៖ អ្នកអាចចំនាយពេលវេលា ឬទេពកោសល្យរបស់អ្នក ដើម្បីចូលរួមនៅមន្ទីរពេទ្យ
កន្លែងគោរពបូជា សារមន្ទីរ មជ្ឈមណ្ឌលសហគមន៍ ក្រុមសប្បុរសធម៌ ឬអង្គការដទៃទៀត។
អ្នកអាចបង្កើតឱកាសក្នុងការស្គាល់មនុស្សមួយចំនួន ដែលធ្វើការជាមួយអ្នក ហើយមានផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក។
• ការទទួលយកការអញ្ជើញ ៖ អ្នកត្រូវទទួលយល់ព្រម ពីការអញ្ជើញពីមិត្តភក្តិមួយចំនួន ដើម្បីចូលរួមសម្រាប់ការញ៉ាំកាហ្វេ ឬការទទួលទានអាហារថ្ងៃត្រង់ ដែលធ្វើឱ្យអ្នកបានទទួលនូវសកម្មភាពដ៏ពេញចិត្តមួយចំនួនបាន។
• ការដើរកំសាន្ត ៖ អ្នកអាចនាំកូនៗរបស់អ្នក ឬសត្វចិញ្ចឹមចេញទៅខាងក្រៅ ដើម្បីមានឱកាសជជែកជាមួយអ្នកជិតខាង នៅតាមឧទ្យានណាមួយបាន។
អ្នកមិនអាចក្លាយជាមិត្តភក្តិ ជាមួយមនុស្សគ្រប់គ្នា ដែលអ្នកបានជួបនោះទេ ប៉ុន្តែ អ្នកត្រូវរក្សានូវអាកប្បកិរិយារួសរាយរាក់ទាក់ ដើម្បីជួយអ្នកឱ្យមានទំនាក់ទំនងល្អ នៅក្នុងជីវិតនិងការសាបព្រួសគ្រាប់ពូជ នៃទំនាក់ទំនងមិត្តភាព ជាមួយអ្នកដទៃបានយ៉ាងល្អ៕