ពិធីមង្គលការ​របស់ Angelababy និង Huang Xiaoming សេដ្ឋី​ចិន Jack Ma នឹងចូលរួម​ជា​សក្ខីភាព​

08-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

តារា​សម្ដែង​ចិន Huang Xiaoming និង​តារា​ម៉ូ​ដែល Angelababy នឹង​ចូល​រោងការ​ជាមួយគ្នា​នៅថ្ងៃនេះ បន្ទាប់​ពួកគេ​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​កាលពី​ខែឧសភា​ឆ្នាំនេះ​នៅ ទីក្រុង Qingdao ហើយ​ក៏មាន​ដំណឹង​លេច​ឮថា សេដ្ឋី​ចិន Jack Ma ក៏​ចូលរួម​ជា​សក្ខីភាព​ក្នុង​ពិធី​នេះដែរ​។​

​យោងតាម​កាសែត Lianhe Wanbao បាន​ឲ្យ​ដឹងថា ពិធីមង្គលការ​របស់​តារា​ជួរមុខ​ទាំងពីរ​រៀបចំ​នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ Shanghai Exhibition Center​។ តាម​ការរាយការណ៍រ​បស់ NetEase ក្នុងចំណោម​ភ្ញៀវកិត្តិយស​ដែល​សុទ្ធតែជា​លំដាប់​អ្នកមាន និង​តារា​មានកេរ្តិ៍ឈ្មោះ​ក្នុងប្រទេស​ចិន ក្នុងនោះ​នឹងមាន​វត្តមាន​មហាសេដ្ឋី​ចិន Jack Ma មក​ចូលរួម​ធ្វើជា​សក្ខីភាព​ផងដែរ​។​
 
​តារា​សម្ដែង Ni Ni និង Li Bingbing នឹង​ចូលខ្លួន​មក​ធ្វើជា​អ្នក​កំដរ​ខាង​ស្រី រីឯ Wang Sicong ដែលជា​កូនប្រុស​សេដ្ឋី Wang Jianlin និង​តារាចម្រៀង​តៃវ៉ាន់ Edison Lin​ក្លាយជា​អ្នក​កំដរ​ខាង​ប្រុស​។​
 
​សម្រាប់​មង្គលការ​ដ៏​អស្ចារ្យ​នេះ Angelababy និង Huang Xiaoming បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ដល់​ទៅ ២០០០​នាក់ ហើយ​តារា​សម្ដែង​ស្រី​ដែល​រកចំណូលបាន​ច្រើនជាងគេ​នៅ​អាស៊ី Fan Bingbing ក៏មាន​វត្តមាន​ដែរ ៕


​ប្រភព​៖ asiaone , sabay

ចំនួនអ្នកទស្សនា

    19552257

  • ថ្ងៃនេះ2721
  • ម្សិលមិញ3761
  • សប្តាហ៍នេះ16971
  • ខែនេះ69871
  • ឆ្នាំនេះ324811
  • សរុប19552257