Surface Book លក់ដាច់​ស្តុក​អស់រលីង ក្នុង​រយៈ​តែ​ប៉ុន្មាន​ថ្ងៃ​

16-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

Surface Book ដែលជា​កំពូល Laptop Hybrid ដំបូង​របស់ ក្រុមហ៊ុន Microsoft និង​បាន​ដាក់ឱ្យ​មានការ​កុម្ម៉ង់​ទិញ​អន​ឡាញ​លើ Microsoft Store បាន​លក់ដាច់​អស់ពី​ស្តុក​រលីង​ត្រឹមតែ​ជាង ១​សប្តាហ៍​ប៉ុណ្ណោះ ។​
 
​ចំពោះ Online Store របស់ Microsoft ដែល​បានដាក់​ឱ្យមាន​ការ​កុម្ម៉ង់​ទិញ Surface Book នោះ តម្រូវឱ្យ​អតិថិជន​ដែល​ចង់​បញ្ជា​ទិញ​កុំព្យូទ័រ​កូនកាត់​នេះ ដាក់​អាសយដ្ឋាន​អ៊ីមែល​ជំនួស ដើម្បី​ទទួលបាន​ដំណឹង​ទាន់ពេលវេលា ដែល Surface Book នឹង​ដាក់ឱ្យ​មានការ​កុម្ម៉ង់​ទិញ​ឡើងវិញ​។​

 



​យ៉ាងណា មិញ​ពុំមាន​ប្រភព​ណាមួយ​អាច​បញ្ជាក់ថា​តើ​ចំនួន Surface Book ដែល​បាន​លក់ដាច់​ស្តុក​កាលពី​ថ្មីៗ​នេះ ចំនួន​ប៉ុន្មាន​នោះទេ តែ​វា​ជា​សញ្ញា​មួយ​វិជ្ជមាន​សម្រាប់ Microsoft ដែល​ទើបតែ​ប្រឡូក​ក្នុង​ទីផ្សារ Laptop ហើយ​ទទួល​បានការ​កុម្ម៉ង់​ទិញ Surface Book ជា​ផលិតផល​កុំព្យូទ័រ​ដំបូង​របស់ខ្លួន​ហួស​ពី​ការរំពឹងទុក​ត្រឹម តែ​ប៉ុន្មាន​ថ្ងៃ​។​
 

Microsoft នឹងដាក់​លក់ Surface Book លើ​ទីផ្សារ​ផ្លូវការ​នៅ​ថ្ងៃទី ២៦​ខែតុលា​នេះ​៕

​ខាងក្រោម​ជា​តម្លៃ​របស់ Surface Book ទៅតាម​ទំហំ​ផ្សេងៗ​គ្នា​៖
-128 GB SSD/Intel Core i5/ 8GB of RAM- ១ ៤៩៩​ដុល្លារ​
-256 GB SSD/Intel Core i5/ 8 GB of RAM- ១ ៦៩៩​ដុល្លារ​
-256 GB SSD/Intel Core i5/ 8 GB of RAM/dGPU- ១ ៨៩៩​ដុល្លារ​
-256 GB SSD/Intel Core i7/ 8 GB of RAM/dGPU- ២ ០៩៩​ដុល្លារ​
-512 GB SSD/Intel Core i7/ 16 GB of RAM/dGPU- ២ ៦៩៩​ដុល្លារ​

​ប្រភព​៖ pcworld , sabay

ចំនួនអ្នកទស្សនា

    19555367

  • ថ្ងៃនេះ2661
  • ម្សិលមិញ3161
  • សប្តាហ៍នេះ20081
  • ខែនេះ72981
  • ឆ្នាំនេះ327921
  • សរុប19555367