តារាចម្រៀងប៉ុបអាមេរិក Miley Cyrus នឹងមានអ្វីកាន់តែប្លែកថែមទៀតក្នុងការបញ្ចេញរូបរាងស្រាតរបស់ខ្លួន។
អតីតតារាសម្ដែងប៉ុស្តិ៍ Disney ដែលបានប្រែខ្លួនជាតារាចម្រៀងរាងបែកថ្នាំ មានគម្រោងរៀបចំការប្រគំតន្ត្រីស្រាតជាមួយក្រុមចម្រៀងរ៉ក់ Flaming Lips ដែលក្នុងនោះគ្រប់គ្នាតម្រូវឲ្យស្រាតខោអាវទាំងអស់បូករួមទាំង ទស្សនិកជនដែរ។
តារាចម្រៀងនាំមុខរបស់ក្រុម Flaming Lips លោក Wayne Coyne បានបង្ហើបព័ត៌មាននេះតាមរយៈបណ្ដាញ Instagram របស់ខ្លួនកាលពីថ្ងៃអង្គារកន្លងទៅ ដោយបានបង្ហោះរូបក្រុមរបស់ខ្លួន និងតារាចម្រៀង Miley ដែលមិនមានសំលៀកបំពាក់។ Wayne បានសរសេរថា “Oh, fuck..!! Miley Cyrus គ្រោងប្រគំតន្ត្រីមួយដែលក្នុងនោះទាំងនាង ក្រុមចម្រៀងពួកយើង និងអ្នកទស្សនាគ្រប់គ្នានឹងស្រាតទាំងស្រុង និងមានបាញ់ព្រួសទឹកដោះគោគ្រប់ទីកន្លែង។ ពួកយើងកំពុងធ្វើបទចម្រៀងមួយឲ្យ Miley ដែលមានចំណងជើងថា ‘Milky Milky Milk’”។
កាលបរិច្ឆេទជាក់លាក់សម្រាប់ការប្រគំតន្ត្រីស្រាតនេះមិនទាន់ បញ្ចេញឲ្យដឹងនៅឡើយទេ ក៏ប៉ុន្តែគេដឹងថា Miley និង Flaming Lips នឹងចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ជាមួយគ្នាចាប់ផ្ដើមពីថ្ងៃ ទី២២ ខែវិច្ឆិកា នៅទីក្រុង Chicago និងបញ្ចប់នៅថ្ងៃទី៦ ខែធ្នូ នៅទីក្រុង Boston ៕
ប្រភព៖ cnn , sabay