កម្រងរូបថតនៅពេលជិតសម្រាលកូន របស់ Marian Rivera បានធ្វើឲ្យមនុស្សជាច្រើនឈ្លក់វង្វេងនឹងសម្រស់ស្រស់ស្អាតមួយនេះ។
គិតមកដល់ពេលនេះ Marian Rivera បានពពោះបានរយៈពេលជាង ៨ ខែមកហើយ។ ថ្ងៃឆ្លងទន្លេរបស់ តារាដែលមានសម្រស់ស្អាតដាច់គេនៅហ្វីលីពីន គឺនៅជិតបង្កើយ។ ដើម្បីទុកជាអនុស្សាវរីយសម្រាប់ការសម្រាលកូនលើកទីមួយ តារាសម្ដែងស្រីនេះ បានថតជាកម្រងរូបថតមួយចំនួនឲ្យទស្សនាវដ្ដីមួយ។ បើទោះជាពពោះធ្ងន់ Marian Rivera មិនបានបង្ហាញពីភាព ហត់នឿយ ធ្ងន់ធ្ងរ នោះទេ ផ្ទុយមកវិញ គឺនាងមើលទៅពោរពេញទៅដោយកម្លាំង និងភាពស្រស់បំព្រង។
នេះជាកូនទីមួយរបស់ Marian Rivera និងស្វាមីតារាសម្ដែង Dingdong Dantes ហេតុនេះហើយអ្នកទាំងពីរកំពុងតែខ្នះខ្នែងខ្លាំងណាស់។ ទារិកាដែលនឹងចាប់កំណើតនៅពេលខាងមុខរបស់អ្នកទាំងពីរត្រូវបាន ឪពុកម្ដាយដាក់ឈ្មោះថា Maria Letizia។ Marian និង Dingdong រៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ៣០ ខែធ្នូ កាលពីឆ្នាំទៅ។ មកដល់ខែមេសាឆ្នាំនេះ អ្នកទាំងពីរបានប្រកាសពីដំណឹងមានកូនទីមួយនេះតែម្ដង៕
ប្រភព៖ បរទេស , sabay