ពេលថ្មីៗកន្លងទៅ តារាចម្រៀងប៉ុប Selena Gomez បានចូលរួមសម្ភាសន៍ក្នុងកម្មវិធី Watch What Happens Liv និងបាននិយាយច្រានចោលគ្រប់យ៉ាងចំពោះរឿងមានទំនាក់ទំនងស្នេហាជាមួយកំលោះវ័យក្មេង Brooklyn Beckham។
ការលើកឡើងរបស់អតីតមិត្ត ស្រី Justin Bieber កើតមាន ក្រោយមានពាក្យលេចឮថា នាងគឺជាដើមហេតុដែលនាំឲ្យ Brooklyn និងមិត្តស្រី Chloe Moretz បែកបាក់គ្នា។ ក្នុងកម្មវិធីលោក Andy Cohen ដែលជាពិធីករបានសាកសួរពីរឿងរបស់ Selena និង Brooklyn ។
ភ្លាមនោះ Selena បានតបថា៖ ”តើគាត់អាយុប៉ុន្មានហើយ មិនមែន១៦ទេ? បច្ចុប្បន្ន ខ្ញុំមើលទៅដូចអាយុ១៦ឆ្នាំ ប៉ុន្តែខ្ញុំមានអាយុ ២៣ឆ្នាំហើយ។ ខ្ញុំធ្លាប់ថតភាពយន្តជាមួយ Chloe ហើយនាងគឺជាមនុស្សពូកែម្នាក់”។ ម្ចាស់បទ ”Love You Like A Love Song” បានបន្តថា៖ ”ខ្ញុំមិនដឹងថាមានអ្វីកើតឡើងអំពីពួកគេនោះទេ ប៉ុន្តែពួកគេមើលទៅដូចជាមិនអីទេ ហេតុអ្វីបានពួកយើងវិនិច្ឆ័យពីទំនាក់ទំនងរបស់ពួកគេ”។
កន្លងទៅរឿងរ៉ាវរបស់ Selena Gomez បដិសេធស្នេហាជាមួយកូនប្រុសច្បងរបស់ Beckham តែងឭតាមរយៈប្រភពផ្សេងៗ ប៉ុន្តែពេលនេះអ្វីៗកាន់តែច្បាស់ពេលនាងនិយាយផ្ទាល់មាត់៕
ប្រភព៖ mirror , sabay