ក្រុមហ៊ុន Kawasaki នឹងបង្ហាញម៉ូតូជំនាន់ថ្មីរបស់ខ្លួនមួយម៉ូដែលឈ្មោះថា Kawasaki Z125 ដែលត្រូវបានគេស្គាល់ភ្លាមថាជាគូប្រជែងថ្មីជាមួយនឹង Honda MSX របស់ក្រុមហ៊ុនហុងដា។
Z125 គឺជាជំនាន់ថ្មីមួយក្នុងចំណោមត្រកូល Z របស់ក្រុមហ៊ុន Kawasaki។ ប៉ុន្តែត្រកូល Z ជំនាន់ថ្មីនេះគឺមានរាងតូចជាងជំនាន់មុន ដូចជា Z800 និង Z1000។ ដោយមានរូបរាងតូចស្រដៀង និងមានកម្លាំងម៉ាស៊ីន ១២៥ សេសេដូចគ្នា ទើប Kawasaki Z125 ត្រូវបានគេចាត់ទុកថាជាគូប្រជែងថ្មីរបស់ Honda MSX ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ។
ក្រុមហ៊ុន Kawasaki នឹងប្រកាសជាផ្លូវការនូវម៉ូតូជំនាន់ថ្មីរបស់ខ្លួននេះដំបូងគេនៅ ក្នុងព្រឹត្តិការពិព័រណ៍រថយន្តនៅប្រទេសជប៉ុននាចុងខែនេះ ហើយក៏ត្រូវបានគេរំពឹងទុកថា នឹងដាក់លក់ក្នុងទីផ្សារទូទាំងក្នុងពិភពលោកនៅក្នុងឆ្នាំ ២០១៦៕
Honda MSX
ប្រភព៖ autoevolution , sabay