ក្នុងឆ្នាំ ២០១៥ នេះ គេឃើញមានម៉ាក Brand រថយន្តចំនួន ១០ ដែលត្រូវបានគេស្គាល់ថាជា Brand រថយន្តដែលគួរឲ្យទុកចិត្តបំផុត។ នេះបើតាមការចុះផ្សាយដោយទស្សនាអាមេរិកឈ្មោះថា Consumer Reports ។
ចង់ដឹងថាមាន Brand របស់ក្រុមហ៊ុនណាខ្លះនោះសូមតាមដានដូចខាងក្រោម៖
១. Lexus
ក្នុងឆ្នាំ ២០១៥ នេះ តាមការស្ទង់មតិ និងចុះផ្សាយដោយទស្សនាវដ្ដី Customer Reports បានបង្ហាញថា Lexus បានក្លាយជា Brand រថយន្តដែលគួរឲ្យទុកចិត្តបំផុតក្នុងចំណោម Brand រថយន្តទាំង ១០។ Lexus ទទួលបានពិន្ទុជាមធ្យម ៦៤ % ឈរនៅលេខ ១។
២. Toyota
ចំពោះ Brand របស់ក្រុមហ៊ុន Toyota វិញគឺឈរនៅលេខ ២ ក្នុងចំណោមរថយន្តទាំង ១០ ដែលត្រូវបានគេទទួលស្គាល់ថាមានគុណភាពល្អគួរឲ្យទុកចិត្តបាន ហើយ Brand មួយនេះដែរគឺទទួលបានពិន្ទុ ៥៦%។
៣. Audi
បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ Audi បានបង្កើតនូវគុណភាពរថយន្តកាន់តែល្អប្រសើរឡើងៗ។ ក្នុងឆ្នាំនេះដែរ Audi ទទួលបានលេខ ៣ និងទទួលបានពិន្ទុ ៤១ %។
៤.Mazda
Mazda ដែលត្រូវបានគេស្គាល់ថា ជាម៉ាករថយន្តប្រើសម្រាប់ការកម្សាន្ត ក៏ត្រូវបានគេទទួលស្គាល់ថាជា Brand រថយន្តដែលគួរឲ្យទុកចិត្ត និងស្ថិតនៅក្នុងកំពូលរថយន្តដែលគួរឲ្យទុកចិត្តទាំង ១០ ផងដែរ។ Mazda ឈរនៅលេខ ៤ ដោយទទួលបានពិន្ទុ ៣៥%។
៥.Subaru
ចំណែកឯ Brand របស់ក្រុមហ៊ុន Subaru ក៏ត្រូវបានគេទទួលស្គាល់ថាជា Brand រថយន្តគួរឲ្យទុកចិត្តផងដែរ។ ជាពិសេសនោះប្រភេទឡានកង់បួនដែលត្រូវបានផលិតដោយក្រុមហ៊ុនមួយនេះ គឺត្រូវបានគេទទួលស្គាល់ថា មានសុវត្ថិភាព និងរឹងមាំ។ រថយន្តរបស់ក្រុមហ៊ុននេះដែរ មានការពេញនិយមជាខ្លាំងក្នុងទឹកដី សហរដ្ឋអាមេរិក។ ក្នុងឆ្នាំ ២១០៥ នេះ Subaru ទទួលបានពិន្ទុ ២៨% និងឈរនៅលេខ ៥។
៦.Kia
សម្រាប់អ្នកប្រើប្រាស់ភាគច្រើននៅតែគិតថាក្រុមហ៊ុន Kia គឺផលិតរថយន្តដែលមានតម្លៃថោក និងមានរូបរាងមិនស្អាត។ ក្នុងឆ្នាំនេះដែរ ក្រុមហ៊ុន Kia ទទួលបានលេខ ៦ បើប្រៀបទៅនឹងឆ្នាំមុនគឺទទួលបាន ១០ ឯណោះ។ ចំណែកឯពិន្ទុវិញទទួលបាន ២៧%។
៧. Buick
Buick គឺ Brand រថយន្តមួយដែលប្រិយមិត្តភាគច្រើនប្រហែលជាពុំសូវស្គាល់នោះទេ។ ប៉ុន្តែ Buick គឺជា Brand មួយផងដែរដែលត្រូវបានគេស្គាល់ថាជា Brand ដែលគួរឲ្យទុកចិត្ត ហើយវាជាប់លេខ ៧។ Buick ទទួលបានពិន្ទុ ២៧% ស្មើទៅនឹង Brand ក្រុមហ៊ុន Kia ដែរ។
៨. Honda
ចំណែកឯ Brand របស់ក្រុមហ៊ុន Honda វិញក៏ស្ថិតជា Brand រថយន្តដែលគួរឲ្យទុកចិត្តផងដែរ បើតាមការស្ទង់មតិដោយ Consumer Reports។ Honda ទទួលបានពិន្ទុ ១៣% ដែលឈរលេខ ៨ ក្នុងចំណោមរថយន្តដែលគួរឲ្យទុកចិត្តទាំង ១០។
៩.Hyundai
Hyundai ក៏ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលផលិតរថយន្តគួរឲ្យទុកចិត្ត។ ក្នុងឆ្នាំនេះដែរ Hyundai បានឡើងដល់លេខ ៩ បានពិន្ទុ ៦% ដោយប្រសើរជាឆ្នាំមុនបានលេខ ១៣។ ប៉ុន្តែក៏នៅមានម្ចាស់ដែលទិញរថយន្តភាគច្រើនបានត្អូញត្អែរពី បញ្ហាជាមួយនឹងប្រព័ន្ធ Infotainment នៅលើពពួកម៉ូដែលថ្មីៗ។
១០. MINI
ចំណែក Brand ចុងក្រោយនេះវិញគឺទទួលបានលេខ ១០។ ក្នុងឆ្នាំនេះដែរក្រុមហ៊ុនមួយនេះហាក់ដូចជាពុំមានការរីកចម្រើន អ្វីសោះ។ ចំណែកឯពិន្ទុវិញបានត្រឹមតែ ១% តែប៉ុណ្ណោះ៕