ដោយការស្ទីលរ៉េបខុសប្លែកពីតារាដទៃ បានធ្វើឲ្យ Nicki Minaj មានកេរ្តិ៍ឈ្មោះល្បីក្នុងពិភពលោក។ ជាក់ស្ដែងចម្រៀងរបស់នាងជាច្រើនដូចជាបទ “Super Bass” និង “Anaconda”ជាំដើម។ ភាពល្បីល្បាញនេះ គឺកាន់តែធ្វើឲ្យអ្នកគាំទ្រចង់ដឹងនូវរឿង ពីក្រោយខ្នងរបស់តារារូបនេះកាន់តែខ្លាំង។ ខាងក្រោមនឹងបង្ហាញរឿង៥យ៉ាងដែលទាក់ទងនឹង Nicki Minaj កាលពីមុន។
១. Nicki ធ្លាប់រស់នៅក្នុងគ្រួសារដែលមានបញ្ហា
ការធំធាត់របស់តារាវ័យ៣២ឆ្នាំនេះ គឺមិនមែនងាយស្រួលទេ។ ជីវិតកុមារភាពរបស់នាងរស់នៅគ្រួសារមានទំនាស់។ ឪពុករបស់នាងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយព្យាយាមសម្លាប់ម្ដាយដោយការដុតផ្ទះ។ តាមការឲ្យដឹងពេលនោះឪពុករបស់ Nicki គឺជាមនុស្សញៀនថ្នាំ។ កាលនៅអាយុ៥ឆ្នាំម្ដាយរបស់នាងបានបញ្ជូននាងឲ្យចាកចេញពីប្រទេស Trinidad and Tobago ទៅរស់នៅទីក្រុងញីវយ៉ក។
២. Nicki ធ្លាប់ធ្វើការជាអ្នករត់តុ
មុននឹងចាប់ផ្ដើមមានឈ្មោះល្បីល្បាញ តារាត្រគាកធំនេះធ្លាប់ធ្វើការនៅភោជនីយដ្ឋាន Red Lobster នៅរដ្ឋ Florida ។ នាពេលនោះនាងបានធ្វើការជាច្រើនកន្លែងមិនមែនតែមួយមុខទេ ប៉ុន្តែការងារជាអ្នករត់តុជាកន្លែងដែលល្អសម្រាប់នាង។
៣.ធ្លាប់មានរឿងថា Kanye West បានដកនាងចេញមិនឲ្យច្រៀងក្នុងបទ “Monster”
ប្រសិនបើអ្នកបានដឹងពី Kanye West គេគិតពីខ្លួនឯងធំជាងអ្វីៗទាំងអស់ក្នុងឆាកជីវិត។ មានពាក្យចចាមអារ៉ាមថា Kanye ចង់ដក Nicki Minaj ចេញពីបទចម្រៀង “Monster” ពីព្រោះគេគិតថា នាងល្អខ្លាំងពេក។ ប៉ុន្តែសំណាងល្អរឿងនេះមិនបានកើតឡើងទេ។
៤. Nicki គាំទ្រនិងជួយដល់ស្ត្រី
បន្ទាប់ពីបានឃើញការឈឺចាប់របស់ម្ដាយដែលទទួលរងការធ្វើបានពី ឪពុក តារាស្បែកខ្មៅរូបនេះ ប្ដេជ្ញាធ្វើខ្លួនឲ្យរឹងមាំដើម្បីម្ដាយ។ ចាប់តាំងពីពេលនោះមកនាងបានប្រឹងថែរក្សាម្ដាយ បរិច្ចាគធនធានផ្ទាល់ខ្លួនទៅដល់ស្ត្រី ដែលទទួលរងការរំលោភ និងអំពើហិង្សា។
៥. Nicki មិនចូលចិត្តឈ្មោះខ្លួនឯង
នៅពេលដែលនាងព្យាយាមរកឈ្មោះដាក់ក្នុងសិល្បៈ Nicki Minaj មិនមែនជាឈ្មោះដែលជាជម្រើសដំបូងដែលចង់បាននោះទេ។ ប៉ុន្តែមនុស្សម្នាក់ដែលធ្វើការជាមួយគ្នា ចង់ឲ្យនាងប្រើប្រាស់ឈ្មោះ“Minaj” ។ ឈ្មោះពិតប្រាកដរបស់នាងគឺ Onika Tanya Maraj។
ប្រភព៖ axs , sabay