តារាចម្រៀងលំដាប់ពិភពលោក Jessie J នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងការប្រគំតន្ត្រីដ៏ធំមួយនៅថ្ងៃទី១២ ខែធ្នូ ២០១៥ ដែលរៀបចំឡើងដោយក្រុមហ៊ុនបណ្ដាញទូរសព្ទចល័ត Smart Mobile។ បើតាមការអះអាងរបស់លោក Thomas HUNDT នាយកប្រតិបត្តិក្រុមហ៊ុននេះ។
CEO ដដែលបន្តអះអាងតាមរយៈអ្នកបកប្រែថា គឺជាលើកដំបូងហើយចំពោះវត្តមានរបស់តារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះ មកកាន់ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុនរបស់លោក។
ហើយលោកបានបង្ហាញក្ដីសង្ឃឹមថា អតិថិជនទាំងអស់ និងមហាជនទូទៅ នឹងចូលទស្សនាការប្រគំតន្ត្រីដ៏ធំមិនធ្លាប់មានឱ្យបានច្រើនកុះករ ដើម្បីបង្ហាញនូវការគាំទ្រលើកទឹកចិត្តដល់នាង។ ដោយឡែក សម្រាប់សំបុត្រចូលរួមទស្សនា មាននៅគ្រប់បញ្ជររបស់ Smart ទាំងអស់៕
ប្រភព៖ sabay