កាលពីពេលថ្មីៗនេះ គេហទំព័រ Naver បានឲ្យអ្នកលេងអ៊ីនធឺណិតចូលរួមបោះឆ្នោត ដើម្បីស្វែងរក ថាតើសមាជិកក្រុមចម្រៀងនារីកូរ៉េរូបណាដែលមាន សម្រស់ស្រស់ស្អាតជាងគេក្នុងប្រវត្តិសាស្ត្រ K-Pop ។
ការបោះឆ្នោតនេះធ្វើឡើងចាប់ពីថ្ងៃទី ២៦ និង ២៧ខែតុលា ដែលមានការចូលរួមបោះឆ្នោតពីអ្នកលេងអ៊ីនធឺណិតប្រមាណ ១៤៦ ១៣៦នាក់។
បញ្ចប់ពីរថ្ងៃនៃការបោះឆ្នោត ជាលទ្ធផល៖
១. បានទៅតារាចម្រៀងស្រី Eugene ដែលជាអតីតសមាជិកក្រុម S.E.S ទទួលបាន ២៥,៨%។ S.E.S ជាក្រុមចម្រៀងស្រីកូរ៉េមួយ ដែលមានប្រជាប្រិយភាពខ្លាំងកាលពីមុន និងបង្កើតដំបូងដោយផលិតកម្ម SM ក្នុងឆ្នាំ ១៩៩៧ ដែលមានសមាជិក៣រូបដូចជា Eugene, Bada និងShoo និងបានបំបែកក្រុមកាលពីឆ្នាំ២០០២។
២. បានទៅ Yoona ក្រុម Girls’ Generation មានសំឡេងឆ្នោត ១៥, ៩%។ តារាចម្រៀងវ័យ២៥ឆ្នាំរូបនេះចូលរួមជាមួយក្រុមដំបូងក្នុងឆ្នាំ ២០០៧ និងបន្តផ្សព្វផ្សាយចម្រៀងថ្មីៗជាមួយក្រុមរហូតដល់បច្ចុប្បន្ន។ ចាប់តាំងពីចូលក្រុមដំបូង តារាស្រីមុខក្មេងនេះ បានបន្តជំនាញចូលក្នុងសិល្បៈសម្ដែងនិងលេច វត្តមានក្នុងរឿងមួយចំនួនដូចជា “You Are My Destiny”, “Love Rain”និង” Cinderella Man”។
៣. បានទៅ Suzy ក្រុម miss A មានសំឡេងគាំទ្រ ១៥,៤%។ ស្រដៀងនឹង Yoona ដែរ មិត្តស្រី Lee Min-ho រូបនេះក៏បានបន្ថែមអាជីពជាតារាសម្ដែងមួយទៀតលើអាជីពចម្រៀង។ នាងបានសម្ដែងក្នុងរឿង “Dream High “, “Gu Family Book” និង “Architecture 101”។ រឿងថ្មីរបស់នាងដែលមានចំណងជើងថា “The Sound of A Flower” នឹងត្រៀមចេញក្នុងឆ្នាំនេះដែរ។
៤. Sung Yuri អតីតក្រុម Fin.K.L (១២,៣%)
៥. Seolhyun ក្រុម AOA (៨,៨%)
៦. Krystal ក្រុម f(x) (៦,៥%)
៧. Son Naeun ក្រុម Apink (៤,៦)
៨ Irene ក្រុមRed Velvet (៤,២%)
៩.Hani ក្រុមEXID (២,៨%)
១០. Hyuna ក្រុម 4MINUTE (១,៧%)
១១. Jiyeon ក្រុម T-ARA (១,១%)
១២. តារាផ្សេងទៀត (០,៨%)
ប្រភព៖ koreaboo , sabay